ព័ត៌មានអន្ដរជាតិ
មានអ្នកស្លាប់ ក្នុងគ្រោះរញ្ជួយដីនៅ ឥណ្ឌូណេស៊ី
មនុស្សចំនួន៤នាក់បានស្លាប់ នៅពេលភោជនីយដ្ឋានបណ្តែតទឹកមួយ បានបាក់ចូលទៅក្នុងសមុទ្រអំឡុងពេលរញ្ជួយដីក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍ទី០៩ខែកុម្ភៈ។
ហាង Cirita Cafe ក្នុងទីក្រុង Jayapura នៃខេត្ត Papua បានបាក់រលំ ខណៈការរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រ វាយប្រហារខេត្តភាគខាងកើតមួយនេះ នៅរសៀលថ្ងៃព្រហស្បតិ៍។
ស្ត្រី៤នាក់ មិនអាចរត់គេចពីអគារដែលបាក់រលំទាន់ពេលទេ ហើយជាប់ក្រោមគំនរបាក់បែក។ ពួកគេត្រូវបានអ្នកឆ្លើយតបរកឃើញថា បាត់បង់ជីវិតនៅក្នុងឈូងសមុទ្រ Jayapura។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ការរញ្ជួយដីវាយប្រហារនៅម៉ោង ១:២៨នាទីរសៀល ក្នុងជម្រៅ១០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ការរញ្ជួយដីនេះ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រោះមហន្តរាយនៅក្នុងប្រទេសតួកគីនិងស៊ីរី បានសម្លាប់មនុស្សជាង១៥០០០នាក់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សុខភាព៤ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ