ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ប្រាប់ដល់យុវជន ចេះប្ដូរគំនិតពីធ្វើការឲ្យគេទៅជាថៅកែគេ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ដល់យុវជនខេត្តកោះកុង ព្រមទាំងយុវជនក្នុងប្រទេសទាំងអស់ ត្រូវចេះប្ដូរផ្នត់គំនិតពីធ្វើការឲ្យគេទៅជាថៅកែរបស់គេវិញម្ដង ទើបជីវភាពល្អប្រសើរ។
ក្នុងពិធីសម្ពោធអគារវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតចំនួន ៤០០ នាក់ កាលពីព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបំផុសស្មារតីដល់យុវជនទាំងអស់ គប្បីរួមគ្នាគិតអ្វីដែលល្អប្រសើរជីវិតរបស់ខ្លួនម្នាក់ៗ តាមរយៈការផ្លាស់ប្ដូរគំនិតចាស់ដដែល ទៅរកអ្វីដែលថ្មីសម្រាប់ជីវភាពរស់នៅ។
ការផ្លាស់ប្ដូរនេះ ត្រូវបានលោក ពេជ សោភ័ន សំដៅទៅលើយុវជនដែលកំពុងធ្វើការងារប្រចាំថ្ងៃ កុំពឹងផ្អែកតែលើប្រាក់ខែមួយមុខគត់ ពោលគឺចេះមានទំនួលខុសត្រូវខ្ពស់ ឥរិយាបថ និងប្ដូរគំនិតទៅធ្វើជាថៅកែគេវិញម្ដង ទើបជារឿងល្អសម្រាប់ជីវិត។ ប្រសិនណានៅតែប្រកាន់យកទម្លាប់អាក្រក់ យើងនឹងបរាជ័យគ្មានអ្វីប្រែប្រួលអភិវឌ្ឍន៍នោះទេ។
ទន្ទឹមនឹងប្រទេសជាតិអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មជំនាន់ ០.៤ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រំពឹងទុកជាមុនថា សិស្ស និស្សិត និងយុវជន បន្តប្រឹងអភិវឌ្ឍន៍សមត្ថភាពជំនាញរបស់ខ្លួនបន្ថែម ដើម្បីឈានចាប់យកឱកាសទីផ្សារការងារទទួលបានប្រាក់ចំណូលច្រើន ចៀសជាងការងារប្រើកម្លាំងពលកម្ម ទន្ទឹមនឹងប្រព័ន្ធបច្ចេកវិទ្យាកំពុងផ្លាស់ប្ដូរឆាប់រហ័ស។
ប្រតិភូអមនាយករដ្ឋមន្ត្រី ក៏សង្កត់ធ្ងន់ទៀតថា ទៅថ្ងៃអនាគត ការងារប្រើប្រាស់កម្លាំងពលកម្ម នឹងជួបហានិភ័យពិបាករកការងារធ្វើ ខណៈទីផ្សារការងារពិភពលោកកំពុងប្រែក្លាយពីទីផ្សារការងារផ្អែកលើកម្លាំងបាយទៅជាទីផ្សារការងារផ្អែកលើចំណេះដឹង។
ចំណែកឯលោកស្រី មិថុនា ភូថង បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងចំណាយពេលវេលាសិក្សាក្រេបយកចំណេះដឹងរយៈពេល ៤ ឆ្នាំ ទម្រាំមានថ្ងៃនេះរបស់សិស្ស និងនិស្សិតនៅខេត្តកោះកុង ព្រមទាំងឆ្លើយតបសេចក្ដីត្រូវការការងារនៅក្នុងខេត្តផង និងក្នុងប្រទេសផង គ្រាប្រទេសជាតិម្លប់សុខសន្តិភាពដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏លើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្ដោតជាសំខាន់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងគុណភាព វិស័យអប់រំ ការលើកកម្ពស់ សេវាសុខភាពសាធារណៈ និងការគាំពារសង្គម ដោយផ្ដោតការយកចិត្តទុកដាក់ និងគិតគូរដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដូចជា ស្ត្រី និងកុមារជាដើម និងជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍខេត្តកោះកុងរបស់យើង ក៏ដូចជាប្រទេសជាតិទាំងមូលឲ្យបានកាន់តែល្អប្រសើរជាលំដាប់។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត ថ្លែងថា ខេត្តកោះកុងសព្វថ្ងៃនេះមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងផ្ដល់ការងារដល់យុវជនក្នុងខេត្ត ឬក្រៅខេត្តប្រមាណជាង ១ ម៉ឺននាក់ និងទទួលប្រាក់ចំណូល ៥ លានដុល្លារ ក្នុង ១ ខែៗ ក្រៅពីការពឹងលើវិស័យទេសចរណ៍ និងវិស័យកសិកម្ម។
អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យ TVET ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពដទៃទៀតក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការបង្កើនចំណេះដឹង ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតការងារ និងសមត្ថភាព សម្រាប់បង្កើតមុខរបរ ព្រមទាំងទទួលបានឱកាសការងារ។
អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស អត្រាសិស្ស និស្សិត មានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល ៣ ខែ មានការងារធ្វើ ៨៥ ភាគរយ ដោយមានដៃគូសហប្រតិបត្តិការជាមួយក្រុមហ៊ុន និងសហគ្រាសរង់ចាំទទួលចូលធ្វើការ។ មុននឹងក្លាយជាវិទ្យាស្ថាន គឺមជ្ឈមណ្ឌលវិជ្ជាជីវៈខេត្តកោះកុង បានផ្ដល់ការបណ្ដុះបណ្ដាលជំនាញអគ្គិសនី អេឡិចត្រូនិក សំណង់ និងកុំព្យូទ័រ បានផ្តល់ចំណេះដឹងកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្ររង ជូនដល់សិស្ស និស្សិត សរុបជាង ២ ម៉ឺននាក់/ស្ត្រី ១ ម៉ឺននាក់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ