Connect with us

ព័ត៌មានជាតិ

លោកស្រីភឿង សកុណា ផ្តល់​បទសម្ភាសន៍​ដើម្បី​អបអរសាទរ ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន ឆ្នាំ​២០២៣

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៣ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានអនុញ្ញាត​ជូន​អគ្គនាយិកា​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​នៃ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន​និង​សហការី ចូលជួប​និង​ធ្វើ​បទសម្ភាសន៍​ក្នុងឱកាស​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន ឆ្នាំ​២០២៣ ត្រូវ​នឹង​ខួប​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ខ្លឹមសារ​នៃ​កិច្ចសម្ភាសន៍​ខាងលើ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ បានលើកឡើង​ពី​ទំនាក់ទំនង​ដ៏​យូរលង់​នៃ​ប្រទេស​ទាំងពីរ និង​បានលើកឡើង​ពី​វប្បធម៌​និង​សិល្បៈ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។

​ក្នុង​កិច្ចសម្ភាសន៍​នេះដែរ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ក៏បាន​ថ្លែង​ការចាប់អារម្មណ៍​ខ្ពស់​ចំពោះ​ការលើកឡើង របស់​ឯកឧត្តម Xi Jinping ប្រធាន​រដ្ឋ​ចិន ដែល​បាន​សង្កត់ធ្ងន់​ម្តង​ហើយ​ម្តងទៀត​អំពី​ទំនុកចិត្ត​នៃ​វប្បធម៌​របស់​ប្រជាជាតិ ហើយ​តែងតែ​តស៊ូ​មតិ​អំពី​តម្រូវការ ដើម្បី​លើកកម្ពស់​«​ភាព​ចម្រុះ​នៃ​អរិយធម៌​របស់​មនុស្ស​ជាតិ​»​។ ម្យ៉ាងវិញទៀត​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​នៃ​វិស័យ​វប្បធម៌​និង​សិល្បៈ ប្រទេស​ទាំងពីរ​នឹង​បន្ត​ខិតខំ​ពង្រឹង​និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​ក៏ដូចជា​ការសាកល្បង​ថ្មី​នូវ​ផ្នែក​ខ្លះ​រួមមាន​៖

-​ជំរុញ​ការ​ប្រែក្លាយ​កម្ពុជា​ជា​ទឹកដី​ស្វាគមន៍​សម្រាប់​ការថត​ខ្សែភាពយន្ត​ពី​សំណាក់​ផលិតករ​បរទេស ក៏ដូចជា​ផលិតករ​ចិន អាចមក​ផលិត​ខ្សែភាពយន្ត​របស់ខ្លួន ជាពិសេស​ខ្សែភាពយន្ត​បរទេស​ដែលមាន​ការបញ្ចូល​នូវ​វប្បធម៌ ប្រពៃណី​ខ្មែរ​

-​សហការ​បណ្តុះបណ្តាល​លើ​ជំនាញ​ដែលមាន​ស្រាប់​ប្រកបដោយ​និរន្តរភាព​(​ជំនាញ​ដូនតា​)

-​បណ្តុះបណ្តាល​ការប្រើប្រាស់​បច្ចេកវិទ្យា​លើ​វិស័យ​វប្បធម៌​និង​សិល្បៈ​សម្រាប់​ព្រឹត្តិការណ៍​ធំៗ បន្ថែម​លើ​តម្លៃ​វប្បធម៌​ដែលមាន​ស្រាប់​…​។​

​ជា​ចុងក្រោយ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​អ្នកទេសចរ​ចិន ដែល​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន ខណ​:​ពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​ចិន​បានអនុញ្ញាត​អោយមាន​ស​កម្ម​ភាព​ទេសចរណ៍​ចេញ​ក្រៅប្រទេស​ឡើងវិញ បាន​ផ្តល់នូវ​កាលានុវត្តភាព​ដល់​បណ្តា​ប្រទេស​គោលដៅ​នៅលើ​ពិភពលោក​រួមទាំង​កម្ពុ​ជា ដូច្នេះ​សូម​ទទួលយក​នូវ​ភាព​រីករាយ​និង​ប្រកបដោយ​ស្នាមញញឹម ដោយ​ការអញ្ជើញ​មកដល់​ព្រះរាជាណាចក្រ​នៃ​វប្បធម៌៕

​អត្ថបទ​: នាយកដ្ឋាន​សហប្រតិបត្តិ​ការ​វប្បធម៌​អន្តរជាតិ និង​កិច្ចការ​អាស៊ាន​

​រូបភាព​: CRI CCFR​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម