Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky សារភាពថា ខ្លួនគាត់ផ្ទាល់ ជាអ្នកបំផ្លាញកិច្ចព្រមព្រៀងទីក្រុង Minsk (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ខ្លួនឯងផ្ទាល់ ជាអ្នកបដិសេធអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ឆ្នាំ២០១៥ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់សន្តិភាពនៅភាគខាងកើតប្រទេស ដោយមានការសហការឧបត្ថម្ភដោយប្រទេសអាល្លឺម៉ង់ និងបារាំង។

ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានសារភាពបែបនេះ ក្នុងបទសម្ភាសជាមួយកាសែត Der Spiegel ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី០៩ខែកុម្ភៈ ស្របពេលលោកបន្តដំណើរទស្សនកិច្ចនៅទូទាំងទ្វីបអឺរ៉ុប។

លោក Zelensky និយាយថា លោកបានចាត់ទុកកិច្ចព្រមព្រៀងនេះថាជា “សម្បទាន” ទឹកដីរបស់អ៊ុយក្រែន ហើយមិនដែលព្យាយាមអនុវត្តវាឡើយ។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀងនេះ គ្រាន់តែត្រូវបានប្រើ ដើម្បីដោះដូរអ្នកទោសជាមួយសាធារណរដ្ឋ Donbass បំបែកខ្លួនទាំង២ប៉ុណ្ណោះ។

ប្រធានាធិបតីរូបនេះអះអាង​ថា លោក​បាន​ប្រាប់​ដោយបើក​ចំហ​ចំពោះ​អតីតអធិការបតី​អាល្លឺម៉ង់​ ​លោកស្រី Angela Merkel, ប្រធានាធិបតី​បារាំងលោក Emmanuel Macron និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​ក្នុង​ឆ្នាំ ២០១៩ ដែលធ្វើឲ្យមេដឹកនាំ​ទាំង​អស់ភ្ញាក់ផ្អើល។

លោក Zelensky និយាយថា “សម្រាប់កិច្ចព្រមព្រៀងទីក្រុង Minsk, ខ្ញុំបានប្រាប់លោក Emmanuel Macron និងលោកស្រី Angela Merkel ថា យើងមិនអាចអនុវត្តវាដូចនេះបានទេ។ ខ្ញុំក៏បានប្រាប់បែបនេះទៅលោក Putin ដែរ។ ពួក​គេ​ភ្ញាក់​ផ្អើល ហើយ​និយាយ​ថា ប្រសិន​បើ​យើង​​ដឹង​មុន​ថា ​អ្នក​នឹង​ផ្លាស់​ប្តូរ​អត្ថន័យ​នៃ​ការ​ប្រជុំ​របស់​យើងនោះ ​នឹង​មាន​បញ្ហា​សូម្បី​តែ​មុន​កិច្ច​ប្រជុំ​កំពូល​ក៏​ដោយ”។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុង Minsk ដែលដើមឡើយបានសម្រុះសម្រួលក្នុងឆ្នាំ២០១៤ និងពង្រីកបន្ថែមទៀតក្នុងឆ្នាំ២០១៥ បានគូសបញ្ជាក់អំពីផែនទីបង្ហាញផ្លូវសម្រាប់ការផ្សះផ្សារវាងអ៊ុយក្រែន និងតំបន់ Donetsk និង Lugansk នៃសាធារណរដ្ឋ Donbass។

តំបន់ទាំងពីរនេះ បានបះបោរប្រឆាំងនឹងអាជ្ញាធរថ្មីរបស់អ៊ុយក្រែន បន្ទាប់ពីរដ្ឋប្រហារ Maidan ឆ្នាំ២០១៤ នៅទីក្រុងកៀវ ដែលបានទម្លាក់ប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យលោក Viktor Yanukovich៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អង់គ្លេស នឹងបង្ហាត់បង្រៀនកងទ័ពលោក Zelenksy ឲ្យចេះបើកទាំងយន្តហោះ និងនាវាចម្បាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

កីឡាប្រដាល់ថៃ
កីឡា២ ម៉ោង មុន

ជើង​ខ្លាំង Rodtang និង Tawanchai ក៏​មកប្រកួត​បាល់ទាត់​មិត្តភាព​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម