Connect with us

ព័ត៌មានអន្ដរជាតិ

ទារិកាជីវិតថ្លៃកើតក្រោមគំនរបាក់បែក ត្រូវគេដាក់ឈ្មោះឲ្យ ខណៈមនុស្សរាប់ពាន់នាក់ សុំយកទៅចិញ្ចឹម

បានផុស

នៅ

មនុស្សរាប់ពាន់នាក់ បានស្នើសុំយកទារិកដែលកើតក្រោមគំនរអគារបាក់រលំនៅភាគពាយព្យប្រទេសស៊ីរី បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទ ទៅចិញ្ចឹម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលត្រូវបានជួយសង្គ្រោះ ទារិកាម្នាក់នេះមិនទាន់មានឈ្មោះទេ ហើយពេលនេះ ត្រូវបានគេដាក់ឈ្មោះឲ្យថា Aya ដែលមានន័យជាភាសាអារ៉ាប់ថា “អព្ភូតហេតុ”។

ម្តាយ ឪពុក និងបងប្អូនបង្កើតរបស់ទារិកានេះ សុទ្ធតែបានបាត់បង់ជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីវាយប្រហារទីក្រុង Jindayris។ បច្ចុប្បន្ន Aya កំពុងសម្រាកនៅមន្ទីរពេទ្យ។

គ្រូពេទ្យកុមារ Hani Marouf ដែលមើលថែ Aya បាននិយាយថា “ពេលមកដល់មន្ទីរពេទ្យកាលពីថ្ងៃចន្ទ Aya មានស្ថានភាពអាក្រក់ នាងមានស្នាមជាំ រលាត់ស្បែក និងស្ទើរតែមិនដកដង្ហើម”។

វីដេអូនៃការជួយសង្គ្រោះ Aya ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម។ វីដេអូនោះ ​បង្ហាញ​ពី​បុរស​ម្នាក់​រត់​ចេញពី​អគារបាក់រលំ ​ដោយបី​ទារក​ដែលប្រឡាក់​ធូលី។ ពេលនេះ មនុស្ស​រាប់​ពាន់​នាក់​នៅ​លើ​បណ្ដាញ​សង្គម ​បាន​សុំ​ព័ត៌មាន​លម្អិត​ដើម្បី​យកក្មេងស្រីមកចិញ្ចឹមបីបាច់។ 

អ្នកគ្រប់គ្រងមន្ទីរពេទ្យ Khalid Attiah និយាយថា គាត់ក៏បានទទួលការហៅទូរស័ព្ទជាច្រើនដងពីមនុស្សជុំវិញពិភពលោកដែលចង់យក Aya ទៅចិញ្ចឹមផងដែរ។

មនុស្ស​ម្នាក់​និយាយ​ថា “​ខ្ញុំ​ចង់​ចិញ្ចឹម​នាង ហើយ​ផ្តល់​ជីវិត​សមរម្យ​ដល់​នាង​”។ ចំណែក ពិធីករទូរទស្សន៍គុយវ៉ែតម្នាក់បាននិយាយថា “ខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីមើលថែ និងចិញ្ចឹមក្មេងនេះ ប្រសិនបើនីតិវិធីផ្លូវច្បាប់អនុញ្ញាត”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អព្ភូតហេតុ! ទារិកា ចាប់កំណើតក្រោមគំនរអគារបាក់បែក ក្នុងសោកនាដកម្មរញ្ជួយដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣៥ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤៣ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម