ព័ត៌មានអន្ដរជាតិ
តំបន់ប៉ះពាល់ក្នុងគ្រោះរញ្ជួយដីនៅ តួកគី ធំជាងផ្ទៃដីសរុបប្រទេសលីបង់ ២ ដង
បើយោងតាមភូគព្ភវិទូលីបង់បានឲ្យដឹងថា តំបន់រងផលប៉ះពាល់នៃគ្រោះរញ្ជួយដីដែលបានវាយប្រហារខេត្តចំនួន ១០ នៅភាគខាងត្បូងប្រទេសតួកគីកាលពីដើមសប្ដាហ៍នេះ គឺធំជាង ២ ដងនៃផ្ទៃដីសរុបរបស់ប្រទេសលីបង់ ។
លោក Tony Nemer អ្នកភូគព្ភវិទូនៅសាកលវិទ្យាល័យ Beirut American ក្នុងរដ្ឋធានីលីបង់បានប្រាប់សារព័ត៌មាន Anadolu ថា “ទីតាំងរបស់ខ្សែបន្ទាត់ដែលបានប្រេះ និងបង្កជាគ្រោះរញ្ជួយដីនៅតួកគីមានប្រវែងជិត ៣៥០ គីឡូម៉ែត្រ ខណៈផ្ទៃដីសរុបរបស់ប្រទេសលីបង់មានចំនួន ១០,៤៥២ គីឡូម៉ែត្រការ៉េ” ។
ដោយឡែកយោងតាមអនុប្រធានាធិបតីតួកគីលោក Fuat Oktay បាននិយាយនៅថ្ងៃសុក្រនេះថា សម្រាប់តែក្នុងប្រទេសតួកគី ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១៧,៦៧៤ នាក់ហើយ ខណៈអ្នករងរបួសវិញមានចំនួនរហូតដល់ ៧២,៨៧៩ នាក់ ។
ចំណែកក្រុមមួកសបានឲ្យដឹងថា នៅក្នុងប្រទេសស៊ីរី មនុស្សយ៉ាងតិច ៣,៣៧៧ នាក់បានស្លាប់ ក្នុងនោះ ២,០៣០ នាក់ស្លាប់ក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមនៅភាគពាយព្យ ខណៈ ១,៣៤៧ នាក់បានស្លាប់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសស៊ីរី ។
គួរបញ្ជាក់ថា គ្រោះមហន្តរាយនៅប្រទេសតួកគី និងស៊ីរីបានក្លាយជាការរញ្ជួយដីសម្លាប់មនុស្សច្រើនបំផុតរបស់ពិភពលោក្នុងរយៈពេលជាង ១ ទសវត្សរ៍មកនេះ ខណៈរហូតមកដល់ពេលនេះចំនួនមនុស្សស្លាប់បានកើនលើស ២ ម៉ឺននាក់ហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ទារិកាជីវិតថ្លៃកើតក្រោមគំនរបាក់បែក ត្រូវគេដាក់ឈ្មោះឲ្យ ខណៈមនុស្សរាប់ពាន់នាក់ សុំយកទៅចិញ្ចឹម
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់