វប្បធម៌ ជំនឿ
រាជធានីលង្វែក មានទំនាក់ទំនងស៊ីជម្រៅជាមួយពាណិជ្ជកម្មពិភពលោក
រាជធានីលង្វែក ជាទីតាំងប្រវិត្តសាស្រ្តដែលសព្វថ្ងៃស្ថិតនៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាកន្លែងយុទ្ធសាស្រ្តមួយដោយមានទន្លេ បឹង ជាពិសេសព្រែក។ បុរាណវិទូអ្នកស្រាវជ្រាវកម្ពុជា និងអន្តរជាតិមកពី អូស្ត្រាលី និងជប៉ុន រកឃើញថា កម្ពុជានៅដើមសម័យកណ្ដាល មានទំនាក់ទំនងស៊ីជម្រៅជាមួយពាណិជ្ជកម្មប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុប។
តំណាងក្រុមស្រាវជ្រាវ បណ្ឌិត Martin Polkinghome សាស្ត្រាចារ្យជំនួយផ្នែកបុរាណវិទ្យានៅ សាកលវិទ្យាល័យ Flinders នៃទីក្រុង Adelaide ប្រទេសអូស្ត្រាលី ដែលបានមកស្រាវជ្រាវនៅកម្ពុជាអស់រយៈពេល ១៥ ឆ្នាំ បានបកស្រាយថា សេចក្ដីសន្និដ្ឋានតាមការពិនិត្យផ្នែកបុរាណវិទ្យា បានរកឃើញអ្វីដែលសំខាន់ និងលើសពីឯកសារពង្សាវតារខ្មែរកន្លងមក គឺទាក់ទងនឹងជំនួញ កុលាលភាជន៍ (ភាជន៍ដី, ចាន, ឆ្នាំង ឬ ក្អមដែលធ្វើដោយដី)។
បណ្ឌិត Martin Polkinghome មានប្រសាសន៍ថា៖ “តាមរយៈការស្រាវជ្រាវតាមប្រព័ន្ធបច្ចេកទេសបុរាណវិទ្យា និងការដើរពិនិត្យផ្ទាល់ គឺបានរកឃើញ បំណែកកុលភាជន៍ចំនួន ៣៥ ០០០ បំណែក។ តាមរយៈបំណែកភាជន៍ទាំងនោះធ្វើឱ្យយើងយល់កាន់តែច្បាស់អំពីពាណិជ្ជកម្មរបស់អាស៊ីអាគ្នេយ៍នៅលង្វែក។ បន្ទាប់ពីការឈប់ធ្វើសិប្បកម្ម ក៏ដូចជាភាជន៍នៅសម័យអង្គរ លង្វែកទទួលបានរំហូរពាណិជ្ជកម្មពីក្នុងតំបន់ផង និងពីប្រទេសផ្សេងៗ ពិសេសប្រទេសជិតខាង”។
លោកសាស្ត្រាចារ្យ បានឱ្យដឹងបន្ថែមថា ជាទូទៅ មនុស្សធម្មតា ក៏ប្រើភាជន៍ចិនដែរ ប៉ុន្តែនៅសម័យលង្វែក អ្នកប្រើភាជន៍ចិន ភាគច្រើនជាអ្នកមានបណ្ដាយសសក្ដិ ឬមន្ត្រីធំៗ។ ក្រុមស្រាវជ្រាវមិនមែនរកឃើញតែភាជន៍មកពីចិនទេ ក៏មានភាគមកពី ថៃ វៀតណាម ជប៉ុនផងដែរ។ យើងក៏បានដឹងតាមរយៈកំណត់ត្រា ឯកសាររបស់ ចិន ជប៉ុន ម៉ាឡេស៊ី ខាងអឺរ៉ុប អេស្បាញ អង់គ្លេស បារាំង ជាដើមថា ធ្លាប់មានទំនាក់ទំនង និងការរស់នៅនៅលង្វែក។
បណ្ឌិត Martin Polkinghome មានប្រសាសន៍បន្តថា៖ “ការរកឃើញបំណែកភាជន៍ ភាគច្រើនៅ ព្រែកលង្វែកដែលជាផ្លូវទឹក នៅផ្នែកខាងកើត និងខាងត្បូង និងនៅចំកណ្ដាលនៃរាជធានីលង្វែក។ កន្លែងដែលរកឃើញច្រើន គឺនៅទីតាំងផែ និងផ្សារ។ ចំនួនភាជន៍ច្រើនបែបនេះ បង្ហាញពីការផ្លាស់ប្ដូរទំនិញ ជាលក្ខណៈសិប្បកម្មខ្នាតតូច ចូលចតនៅទន្លេសាប”។
លោកសាស្ត្រាចារ្យ បានលើកឡើងបន្ថែមថា ភាជន៍មានលក្ខណៈពិសេសឱ្យដឹងពីការប្រមូលផ្ដុំអាស៊ីអាគ្នេយ៍ បង្ហាញថា លង្វែកមានតួនាទីសំខាន់ក្នុងការភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។ ការរកឃើញភាជន៍នៅលង្វែក បង្ហាញតឹកតាំងគាំទ្រការសន្និដ្ឋាន ឱកាសជំនួញសមុទ្រនៅសម័យកណ្ដាល ជាឱកាសសេដ្ឋកិច្ចភ្ជាប់ជំនួញអន្តរជាតិ។ យើងរកឃើញទំនិញពាណិជ្ជកម្មដែលមានដែលមានចំនួនច្រើនដែលកំណត់ថា កម្ពុជាជាមជ្ឈដ្ឋានពាណិជ្ជកម្មពិភពលោក។
បណ្ឌិត Martin Polkinghome បានឱ្យដឹងថា យើងដឹងថាអ្នកអាស៊ីអាគ្នេយ៍មករស់នៅ និងជួញដូរនៅលង្វែកច្រើន ប៉ុន្តែយើងមិនទាន់រកឃើញច្បាស់លាស់ពីផលិតកម្ពុជានាំចេញ។ តែយើងអាចដឹងប្រហែលជាស្រូវ និងម្រ័ក្សណ៍ខ្មុក ដែលមានការនាំចេញ។
គួរបញ្ជាក់ថា គួរបញ្ជាក់ថា សម័យលង្វែក (១៤៣១-១៦១៨) គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ដែលកាលនោះប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកច្រើនសា។ រាជធានីត្រូវបានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ទួលបាសាន្ត (កំពង់ចាម) ភ្នំពេញ (ចតុមុខ) រហូតមកដល់លង្វែក (កំពង់ឆ្នាំង)។ រាជធានីលង្វែកត្រូវបានកសាងឡើងរយៈពេល៣ឆ្នាំ គឺពីឆ្នាំ១៥២៧ ដល់ ១៥២៩ ក្នុងរាជព្រះបាទចន្ទរាជា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ