ព័ត៌មានជាតិ
ក្រសួងការងារនឹងជួយបណ្តុះបណ្តាលមុខជំនាញផ្សេងៗទៀតជូនដល់កងទ័ព
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងការងារនឹងជួយបណ្តុះបណ្តាលមុខជំនាញផ្សេងៗទៀតជូនដល់កងទ័ពតាមវិទ្យាស្ថានក្រោមឱវាទក្រសួងដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួម និងចែករំលែកនូវចំណេះដឹង និងជំនាញទាំងនេះជាមួយសហការីនៅតាមមូលដ្ឋានកងទ័ពរបស់ខ្លួន។
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិទ្យុទាក់ទង និងដំឡើងប្រព័ន្ធអង់តែនជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោក ហេង សួរ បានបន្តថា ដោយមើលឃើញនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិក្នុងក្របខណ្ឌរវាងកងទ័ព និងស្ថាប័នស៊ីវិល វិស័យឯកជន ក្រោមរូបភាពសម្ព័ន្ធមេត្រីភាព ដែលកន្លងមកបាន និងកំពុងចូលរួមជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនជាថវិកា សម្ភារៈ មធ្យោយបាយ។ល។ ដល់បណ្តាអង្គភាពកងទ័ព ប្រកបដោយជោគជ័យក៏ដោយ ក៏លោកបណ្ឌិតឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តួចផ្តើមគំនិតថា នៅមានការងារជាច្រើនទៀតដែលយើងអាចរួមគ្នាជួយដល់កងទ័ពក្រៅពីការផ្តល់ជាថវិកា សម្ភារ ឬមធ្យោបាយ តែយើងអាចជួយពួកគាត់បន្ថែមលើសពីនេះទៀត
ហើយដែលអាចទទួលបានផលយូរអង្វែង និងមាននិរន្តភាពដូចជាការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់កងទ័ពជាដើមដែលពួកគាត់មិនត្រឹមតែអាចយកចំណេះដឹងទៅជួយអង្គភាពគាត់ប៉ុណ្ណោះទេតែអាចជាទុនសម្រាប់ពួកគាត់នាពេលអនាគតទៀតផង។
លោក ហេង សួរ បានបន្តថា ក្រសួងពិតជារីករាយក្នុងការចូលរួមសហការជាមួយបណ្តាអង្គភាពកងទ័ពដើម្បីចូលរួមអនុវត្តជាដំណាក់ៗ ឱ្យបានជោគជ័យទៅតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
លោក ហេង សួរ បានបញ្ជាក់ថា ក្រៅពីវគ្គបណ្តុះបណ្តាលដែលបានបិទវគ្គបញ្ចប់ថ្ងៃនេះ ក៏មានការបណ្តុះបណ្តាលលើមុខជំនាញផ្សេងៗទៀតជូនដល់កងទ័ពតាមវិទ្យាស្ថានក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទូទាំងប្រទេស ដែលបច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មាន ៣៧គ្រឹះស្ថានសិក្សា។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញវិទ្យុទាក់ទង និងដំទ្បើងប្រព័ន្ធអង់តែនជូនដល់នាយទាហាន នាយទាហានរង
និងពលទាហានចំណុះកងទ័ពជើងគោក បានប្រព្រឹត្តឡើងក្នុងរយៈពេល ២ខែ ហើយបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានសិក្ខាកាមចូលរួម ៧៤នាក់ មកពី២១កងឯកភាពនៃកងទ័ពជើងគោកនៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២០ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ