ជីវិតកម្សាន្ដ
តួឯកស្រីរឿង “ផ្កាយលាក់ស្នេហ៍” លាតត្រដាងស្នេហាដ៏ឈឺចាប់ រហូតក្លាយជាមនុស្សបាក់ទឹកចិត្ត
Chippy Sirin Pridiyanon បានបង្ហាញខ្លួនក្នុងកម្មវិធីមួយ ហើយលាតត្រដាងដល់រឿងព្យុះភ្លៀងដែលមនុស្សជាច្រើនមិនធ្លាប់ដឹង ពីការធ្លាក់ទឹកចិត្តដល់ទៅ៣ឆ្នាំចំពោះអតីតស្នេហា ហើយធ្លាប់ធាត់រហូតមានមនុស្សថាមានផ្ទៃពោះ។
Chippy Sirin បាននិយាយថា “ខ្ញុំធ្លាប់មានជំងឺធ្លាក់ទឹកចិត្តពីមុនមក។ មិនហ៊ានចេញមកជួបអ្នកណាទេ រហូតមានមនុស្សជាច្រើនសួរថា Chippy ទៅណា? ពេលនោះខ្ញុំបែកជាមួយសង្សារ ពីមានសង្សារ រហូតលែងមានអ្នកណា។ ពេលខ្ញុំមានអារម្មណ៍អ្វីមួយ ខ្ញុំមិនដឹងប្រាប់អ្នកណាទេ”។
បន្ទាប់មកទើបពិធីករប្រុសជួយបន្ថែមថា រាល់ពេលដែល Chippy មានមិត្តប្រុស នាងប្រៀបដូចជាឆ្មា នាងញៀននឹងមិត្តប្រុស ស្រលាញ់ និងមិនខ្មាស់អៀននឹងស្នេហា។ អាចនិយាយបានថា ស្រលាញ់ងប់ងុលខ្លាំង ប៉ុន្តែថ្ងៃមួយនាងត្រូវដើរតួជាអ្នកស៊ើបអង្កេតក្នុងជីវិតពិត ដូចរឿងដែលនាងធ្លាប់សម្ដែងពីមុនមក។
យ៉ាងណាមិញ តួឯកស្រីរឿង “ផ្កាយលាក់ស្នេហ៍” ក៏និយាយបន្តទៀតថា ក្រោយមកស្រាប់តែធ្លាក់ទឹកចិត្ដដោយមិនដឹងខ្លួន។ ពេលនោះមានអារម្មណ៍ថា នាងគិតរឿងអ្វីមួយគឺសោកសៅទាំងអស់។ ទោះជានាងចូលចិត្តធ្វើអ្វីក៏ដោយ ក៏នាងមិនចូលចិត្តធ្វើដោយគ្មានហេតុផល នាងយំនៅពេលនាងមើលកុន ធ្វើអ្វីក៏យំ នាងសួរខ្លួនឯងតើមានអ្វីកើតឡើង ហេតុអ្វីបានជាមិនសប្បាយចិត្តទាល់តែសោះ? ក្រោយមកមិត្តម្នាក់មកយកនាងទៅពេទ្យចិត្តសាស្ត្រ គ្រាន់តែពេទ្យសួរថា ម៉េច?នាងស្រាប់តែយំ ២ ម៉ោងទៅមន្ទីរពេទ្យតែម្ដង។
ភ្លាមៗនោះ ពេទ្យបានពិនិត្យនិងសួរនាំហើយឲ្យថ្នាំលេប ប៉ុន្តែទម្ងន់បានឡើងយ៉ាងលឿន ហើយវេជ្ជបណ្ឌិតបាននិយាយថា វាជាឥទ្ធិពលនៃថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្ត។ ធ្វើឲ្យរាងធាត់ឡើង ស្របពេលមានមនុស្សមកនិយាយថា “Chippy មានកូនមែន? តើអ្នកជាម្តាយវ័យក្មេងមែនទេ?” តើវាកើតឡើងដោយរបៀបណា? នៅពេលដែលយើងឆ្លងកាត់អ្វីដែលអាក្រក់ យើងមកសប្បាយម្តងទៀត វាមានអារម្មណ៍កាន់តែច្រើន ការរងទុក្ខនេះគ្មានអ្នកណាដឹងសោះ! ពេលនេះមិនដូចមុនឡើយ៣ឆ្នាំ ហើយនាងក៏អាចត្រលប់មកដូចមុនគឺរូបរាងថ្មី ក្រោយក្លាយជាមនុស្សបាក់ទឹកចិត្តខ្លាំងក្នុងឆាកជីវិតនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីរឿង “ផ្កាយលាក់ស្នេហ៍” ទម្លាយស្ថានភាពរូបរាងធាត់ខ្លាំង មិនមែនមានកូន
ចុចអាន៖Chompoo ព្រមទម្លាយការពិត ពីចចាមអារ៉ាមស្វាមីលួចចិញ្ចឹមស្រីក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់