Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកែប ណែនាំ​មន្ត្រី​សុខាភិបាល​ត្រូវអនុវត្ត​ក្រមសីលធម៌វិជ្ជាជីវៈ​ និងបន្ត​ជំរុញការចាក់វ៉ាក់សាំងកូវីដ១៩

បានផុស

នៅ

លោកអភិបាលខេត្ត​កែប បាន​ធ្វើ​ការ​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​របស់ខ្លួន ក្នុង​ការងារ​ចុះ​បំពេញភារកិច្ច ដើម្បី​ឲ្យ​ពលរដ្ឋ​ឱ្យ​កាន់​តែមាន​ទំនុកចិត្ត និង​បន្ត​ជំរុញ​ការចាក់​វ៉ាកសាំង​ជំងឺ​កូ​វីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃទី​១០ ​ខែកុម្ភៈ ឆ្នាំ​២០២៣ លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ណែនាំ​មន្ត្រី​សុខាភិបាល​ពាក់ព័ន្ធ​ហើយ​បាន​ស្នើ​ដល់​បណ្តា​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​ក្នុង​ការ​បំពេញភារកិច្ច​ការងារ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ទំនុកចិត្ត និង​ជំរុញ​ការចាក់​វ៉ាកសាំង​ជំងឺ​កូ​វីដ​១៩​បន្តទៀត​។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​អញ្ជើញ ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុខាភិបាល ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត ឆ្នាំ​២០២៣ របស់​មន្ទីរ​សុខាភិបាល ដែល​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​មន្ទី​រសុខាភិបាល​ខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ជួរ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ប្រដា​អាវុធ អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ មាន​ចំនួន ១០៨​រូប​ផងដែរ​។

អភិបាលខេត្ត​កែប បាន​កោតសរសើរ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​សុខាភិបាល​ខេត្ត​កែប ដែល​បាន​បំពេញភារកិច្ច​ការងារ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ និង​សម្រេចបាន​នូវ​សមិទ្ធផល​ល្អប្រសើរ​ក្នុង​វិស័យ​សុខាភិបាល ជាពិសេស​ការផ្តល់សេវា​សុខភាព ទាំង​ការប្រឹក្សា​និង​ព្យាបាល​សុខភាព ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​អនុវត្ត​ការងារ​ស្របតាម​ផែនការ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​។​

លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ផ្តាំផ្ញើ​ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត ត្រូវ​ពង្រឹង​ការងារ​ហិរញ្ញវត្ថុ ដោយ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ និង​ពង្រឹង​ការគ្រប់គ្រង​បុគ្គលិក​ស្របតាម​ក្រឹម​សីលធម៌​ប្រជា​ជីវៈ និង​ត្រូវ​ខិតខំ​យកចិត្តទុកដាក់ ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាំង​មនុស្ស​ចាស់ កុមារ ទារក មាន​សុខ​ភាព​ល្អ និង​ត្រូវ​បង្ខិត​សេវា​សុខាភិបាល​នានា​អោយដល់​តំបន់​កោះ​នៃ​សមុទ្រ​ជុំវិញ​ខេត្ត​កែប ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ផងដែរ​។

លោក ម៉ែន សុធីរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប បាន​អាន​របាយការណ៍​លើក​ឡើង​ថា មន្ទីរ​សុខាភិបាល​ក្នុង​ឆ្នាំ​២០២២ សូចនាករ​សំខាន់ៗ នៅ​ក្នុង​កម្មវិធី​សុខភាព​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ចូល​រួម​ទាំង​ការ​ផ្តល់​ថ្នាំ​បង្ការ និង​វ៉ាក់សាំង ការពារ ជំងឺក្អកមាន់ ខាន់ស្លាក់ ការពារ​ថ្លើម​លើក​ទី​១​ដល់ទី​៣ ការទប់ស្កាត់​ជំងឺឆ្លង​-​ជំងឺគ្រុនចាញ់ ការ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​គ្រប់​ដូ​ស និង​ការផ្តល់សេវា​សុខាភិបាល​នានា បាន​យ៉ាង​ល្អប្រសើរ ដោយ​ឈរលើ​មូលដ្ឋាន​វ​ឌ្ឍ​ភាព ដែល​បានរៀបចំ​ខាងលើ​។

អភិបាលខេត្ត​កែប​សង្ឃឹមថា​មន្ត្រី​សុខាភិបាល នឹង​បន្ត​រួមចំណែក​កាត់បន្ថយ​ភាព​មាតា​មរណៈ និង​កុមារ​ឱ្យ​រក្សា​នៅ​អត្រា​ទាប​ដដែល នៅ​ឆ្នាំ​ខាងមុខៗ​ជា​បន្តទៀត៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម