Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​កំពង់ស្ពឺ​ឆ្លើយតប​កំណាត់​ផ្លូវ​ជាតិ​លេខ ៤ ក្នុង​ក្រុង​ច្បារមន ​ហ៊ុយ​ពិបាក​ធ្វើ​ដំណើរ

បានផុស

នៅ

កំណាត់​ផ្លូវ​ជាតិ​លេខ ៤ ក្នុង​ក្រុង​ច្បារមន ស្ថានភាព​កំណាត់​ផ្លូវ​នេះ​មាន​ការ​ពង្រីក​មួយ​ចំនួន តែក៏​​សង្កេត​ឃើញ​ថានៅ​តាម​ជាយ​ផ្លូវ​​នៅ​តែ​មាន​ដី​ហ៊ុយ និង​ភក់ជ្រាំ​បង្ក​ឲ្យ​ប៉ះពាល់​សោភណភាព ខណៈ​ជា​ផ្លូវ​ដ៏​សំខាន់​សម្រាប់​អ្នក​ទេសចរ​​ឆ្លងកាត់​​រវាង​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតប​សំនួរ​​របស់​សារព័ត៌មាន​កម្ពុជា​ថ្មី​ក្នុង​សន្និសីទ​របស់​រដ្ឋបាល​ខេត្ត​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ​បាន​ទទួលស្គាល់​ថា ផ្លូវ​នេះ​កន្លងទៅ​មានការ​ពង្រីក​មួយ​ចំនួន ប៉ុន្តែ​ដោយសារ​ទំហំ​ផ្លូវ​ធំ​នៅសល់​ចិញ្ចើម​ផ្លូវ​​ដីច្រើន បង្ក​ឲ្យមាន​ភក់ជ្រំ​និង​ហ៊ុយប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ។

លោក​បន្ត​ថា ខេត្ត​ក៏​ចង់​ឲ្យ​បរិស្ថាន​ស្អាត​​មាន​អនាម័យ​ល្អ​ដែរ តែ​ដោយសារ​ថវិកា​មាន​កំណត់​ដូច្នេះ​គម្រោង​ខ្លះ​ត្រូវ​ការ​ពេល​វេលា​អភិវឌ្ឍ​តាម​ដំណាក់កាល។

«ការពិត​ទៅ​ម្នាក់​ៗ​រអ៊ូ​ដូចគ្នា។ ខេត្ត​មាន​ភាព​ស្មុគស្មាញ​ជាង​គេ ក្នុងនាម​ជា​ថ្នាក់​ដឹកនាំ​ អត់​ចង់​ឲ្យ​មាន​ផ្លូវ​គំហុក ដី​ហ៊ុយ​នោះទេ។ ប៉ុន្តែ​ផែនការ​​ធ្វើ​ផ្លូវ​នីមួយៗ​មាន​ការពិបាក ​ក្នុងការ​ស្វែង​រក​ថវិកា​មក​អភិវឌ្ឍ»។

លោក​បន្ត​ថា ផ្លូវ​ជាតិ​លេខ ៤ បាន​ទទួល​ថវិកា​ពី​ធនាគារ​ពិភពលោក​កំពុង​ជួសជុល​ពង្រីកឲ្យ​ធំទូលាយ។ ខេត្ត​រំពឹង​ថា នៅ​ពេល​​ផ្លូវ​ជាតិ​លេខ ៤ ក្រោម​គម្រោង​របស់​ធនាគារ​ពិភពលោក​ធ្វើ​រួចរាល់ អាជ្ញាធរ​ខេត្ត​នឹង​អាចកែលម្អ​កំណាត់​ផ្លូវ​លេខ ៤ ក្នុងក្រុ​ងច្បារមន​​ឲ្យ​បាន​ល្អ​ស្អាត​ដោយ​រៀប​ចំ​​ឲ្យ​មាន​ខឿន រៀប​រីហ្គែរ និង​ផ្លូវ​ថ្មើរ​ជើង​ដោយ​មិន​ចង់​​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត​នោះទេ។

«យើង​មិន​ចង់​ឮ​ដូច​បង​ប្អូន​ថា​ផ្លូវ​ធ្វើ​ជាប់ គាស់​អា​មុខ​ធ្វើ​អា​ក្រោយ។ អីចឹង​សូម​បង​ប្អូន​មេត្តា​អត់ធ្មត់ នៅពេល​គម្រោង​ពង្រីក​ផ្លូវ​ជាតិ​លេខ ៤ ធ្វើ​ចប់​សព្វគ្រប់ អាជ្ញាធរ​នឹង​រៀបចំ​សោភណភាព​ផ្លូវ​ជាតិ​លេខ ៤ ក្នុង​ក្រុង​ច្បារមន​ឲ្យ​បាន​ល្អ​ប្រសើរ​ ដើម្បី​សម្រួល​បង​ប្អូន​ធ្វើ​ដំណើរ​ក៏​ដូចជា​លើក​មុខមាត់​ខេត្ត​កំពង់ស្ពឺ​ផង​ដែរ»។ នេះ​បើ​តាមការអះអាង​របស់លោក វ៉ី សំណាង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៤០ នាទីutes មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៥០ នាទីutes មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៥៩ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម