Connect with us

ព័ត៌មានជាតិ

៣ឆ្នាំមុន ពិភពលោកកោតសរសើរកម្ពុជា អនុញ្ញាតឱ្យនាវា Westerdam ចូលចត ខណៈប្រទេសជាច្រើនបដិសេធ

បានផុស

នៅ

គិតត្រឹមថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ មានរយៈពេល ៣ឆ្នាំគត់ ដែលកម្ពុជា បានធ្វើកិច្ចការមនុស្សធម៌ ដោយអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្សរបស់អាម៉េរិកមួយគ្រឿងឈ្មោះ Westerdam បានចូលចតនៅកំពង់​ផែ​ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខណៈដែលប្រទេសជាច្រើន បានបដិសេធ ក្នុងអំឡុងពេលកូវីដ-១៩ កំពុងផ្ទុះឆ្លងរាលដាលខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវានេះមានភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ ជាង២.២០០ នាក់ ត្រូវបាន​បដិសេធមិនឱ្យចូលចត​ពីប្រទេស​ចំនួន០៥ ដោយសារតែការភ័យខ្លាចពីការឆ្លងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-១៩) ទោះបីជា​នាវានោះអះអាងថា ​មិនមានអ្នក​ដំណើរ​ណា​មួយមានឆ្លងជំងឺនេះក៏ដោយ ដែលធ្វើឱ្យនាវាប្រឈមនឹងការខ្វះស្បៀង ទឹក និងប្រេង។

ពិភពលោក ពិតជាបានចាំនូវព្រឹត្តការណ៍ទាក់ទងទៅនឹងកប៉ាល់ Wasterdam ដែលបានចូលចតនៅក្នុងដែនទឹក​នៃកំពង់ផែក្រុងព្រះសីហនុ ដោយសាធារណ:មតិជាតិ និងអន្តរជាតិ នៅទូទាំងពិភពលោក បានសម្តែងការសាទរ​យ៉ាងខ្លាំងចំពោះទឹកចិត្តដ៏សប្បុរសរបស់ប្រជាជនខ្មែរ ក៏ដូចជា មេដឹកនាំកម្ពុជា ដែលបានផ្តល់ឱកាស​ឱ្យកប៉ាល់​ទេសចរណ៍ដ៏ធំ ដែលមានផ្ទុកអ្នកដំណើររាប់សិបពាន់នាក់ ហើយដែលជិតអស់ស្បៀង​ឲ្យមកចតនៅក្នុងទឹកដី​នៃព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានផ្ទុះចេញពីទីក្រុងវ៉ូហាន នៃប្រទេសចិន ក៏បានធ្វើឲ្យកប៉ាល់​ដ៏ធំមួយនេះ មានសំណាងអាក្រក់ដោយត្រូវបានប្រទេសមួយចំនួនបដិសេធមិនព្រមឲ្យចូលចត ដោយសារមូលហេតុខ្លាចការរីករាលដាលនៃជំងឺនេះ ឆ្លងចូលដល់សហគមន៍។ យ៉ាងណាក៏ដោយកម្ពុជា​បានទទួល​យកកប៉ាល់នេះ ដោយត្រូវបានអ្នកដំណើរទាំងអស់គ្រប់ជាតិសាសន៍ នៅលើកប៉ាល់នេះ ប្រសិទ្ធនាម​ឲ្យកម្ពុជាថា  ជា “ប្រទេសតូច តែបេះដូងធំ” ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម