ព័ត៌មានជាតិ
អ្នកឧកញ៉ា គួច ម៉េងលី ប្រាប់វិធីសាស្ត្រលុបបំបាត់ក្មេងទំនើងប្រើប្រាស់ហិង្សាក្នុងសាលារៀន និងតាមទីសាធារណៈ
អ្នកឧកញ៉ា គួច ម៉េងលី បានបង្ហើបវិធីសាស្ត្រក្នុងការលុបបំបាត់ក្មេងទំនើងប្រើប្រាស់អំពើហិង្សាក្នុងសាលារៀន និងតាមទីសាធារណៈ ដែលវិធីសាស្ត្រទាំងនោះរួមមាន កត្តាអប់រំពីសាលារៀន គ្រួសារ និងសហគមន៍ពួកគេរស់នៅជាដើម។

នៅក្នុងកម្មវិធីកិច្ចពិភាក្សា រៀបចំឡើងដោយសារព័ត៌មានកម្ពុជាថ្មី ស្ដីពី យុវជន និងការលើកកម្ពស់សីលធម៌សង្គម អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន បានបង្ហើប និងបង្ហាញឲ្យដឹងថា បើចង់លុបបំបាត់ក្មេងទំនើងប្រើប្រាស់អំពើហិង្សាក្នុងសាលារៀន និងតាមទីសាធារណៈ ត្រូវមានកត្តាអប់រំពីសាលារៀន គ្រួសារ និងសហគមន៍ពួកគេរស់នៅ ដែលបង្ហាញ បង្ហាត់ និងបង្រៀន អនុវត្តទៅតាមក្រឹត្យក្រម នៃច្បាប់ និងសីលធម៌។ ការបង្ហាញ បង្ហាត់ បង្រៀន និងអនុវត្ត គឺតាមក្រមសីលធម៌ ដែលបានតាក់តែងក្នុងសៀវភៅសង្គមនានា។

អ្នកឧកញ៉ា គួច ម៉េងលី លើកឡើងថា «អ្វីៗ ចេញពីកត្តាអប់រំសាលា កត្តាអប់រំគ្រួសារ និងអ្នកចូលរួមក្នុងសហគមន៍ទាំងមូល ដែលបង្ហាញ បង្ហាត់ និងបង្រៀន ហើយអនុវត្តទៅតាមក្រឹត្យក្រម នៃច្បាប់សីលធម៌។ បង្ហាញ បង្ហាត់ បង្រៀន និងអនុវត្តទៅតាមក្រមសីលធម៌ ដែលយើងបានតាក់តែងនៅក្នុងសៀវភៅសង្គមយើង»។

ផ្អែកតាមបទពិសោធន៍របស់អ្នកឧកញ៉ា គួច ម៉េងលី មនុស្ស ១០ នាក់ ដែលស្ទើរ ៦ នាក់ហើយ ដែលមិនមានឪពុក ឬ ម្ដាយនៅក្បែរខ្លួន ដោយអ្នកខ្លះ ម្ដាយចេញទៅស្រុកក្រៅបាត់ទៅ ក៏នៅជាមួយឪពុក។ ពេលឪពុកមានប្រពន្ធទៀតទៅ ក៏នៅជាមួយម្ដាយចុង ឬក៏នៅជាមួយយាយតា។ ដូច្នេះការអប់រំនៅក្នុងគ្រួសារ មិនបានពេញលេញដូចមុនទេ។ ខុសពីក្មេងដែលមានម្ដាយឪពុកនៅជុំគ្នា មិនថាពេលហូបបាយ រៀនសូត្រ កូនកើតអី តែងតែទទួលបានការយកចិត្តទុកដាក់ អប់រំបង្រៀន និងមានច្បាប់ទម្លាប់គ្រួសារតាំងពីតូចដល់ធំ៕
អត្ថបទ ៖ ពិសី

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?