Connect with us

ជីវិតកម្សាន្ដ

Rihanna ប្រកាសពពោះលើកទី ២ ទាំងកូនដំបូងមិនទាន់ចេះនិយាយ

បានផុស

នៅ

ព័ត៌មានពរពោះកូនទីពីររបស់តារាចម្រៀង Rihanna ត្រូវលេចឮនៅពាក់កណ្ដាលការសម្ដែងក្នុងកម្មវិធីកីឡាបាល់ឱប Super Bowl LVll នាថ្ងៃទី ១៣ ខែកុម្ភៈ ខណៈកូនដំបូងរបស់នាងមិនទាន់ចេះនិយាយស្រួលបួលផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​គាំទ្រ​ជឿជាក់​ថា Rihanna បាន​ប្រកាស​ពី​ការ​មាន​ផ្ទៃ​ពោះ​លើក​ទី​ពីរ​របស់​នាង​អំឡុង​ពេល​ការ​សម្ដែង​ នៅពេលចាប់ផ្តើមកម្មវិធី ពេលតារាស្រីរូបនេះចុះពីលើឆាកហើយនាងបានបើកឈុតខោជើងវែងពណ៌ក្រហម ដើម្បីបង្ហាញទារកមើលទៅហាក់ដូចជាកំពុងលូតលាស់ និងបានត្រដុសពោះរបស់នាងភ្លាមៗផងដែរ។​

មកទល់ពេលនេះ ឪពុកកូនរបស់ Rihanna គឺជាតារារ៉េប A$AP Rocky បន្ទាប់ពួកគេបានចាប់ដៃគ្នាកាលពីចុងឆ្នាំ ២០២០  និងមានកូនប្រុសអាយុ ៨ ខែម្នាក់រួមគ្នារួចមកហើយ ។

ទោះយ៉ាងណា​កូនប្រុសដំបូងរបស់កំពូលតារាចម្រៀងស្រីរូបនេះ មិនត្រូវបានបង្ហើបឈ្មោះសាធារណៈនោះទេ សូម្បីតែលោក Ronald Fenty ឪពុក Rihanna ក៏មិនហ៊ានប្រាប់ដែរ។ លោក Ronald មានប្រសាសន៍ថា “នាងជាម្ដាយការពារកូនខ្លាំងណាស់ បើខ្ញុំប្រាប់អ្នក នាងនឹងកោរសក់ខ្ញុំជាមិនខាន”។

ដោយឡែកកាលពីដើមសប្តាហ៍នេះ ម្ចាស់បទ “Love on the Brain” បានបើកបង្ហាញអំពីរបៀបក្លាយជាម្តាយមានឥទ្ធិពលលើការសម្រេចចិត្តរបស់នាងក្នុងការឡើងឆាក សម្រាប់កម្មវិធី Super Bowl Halftime ថែមទៀត៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ Rihanna ដើរផ្សាទិញអីវ៉ាន់យ៉ាងសាមញ្ញ ព្រោះចង់បង្រៀនកូនប្រុសនូវរឿង ២យ៉ាង

ចុចអាន ៖ ពពោះកូនដំបូង Rihanna លេងស្ទីលខោអាវសុទ្ធតែបះសក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម