ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ក្រុមហ៊ុនបច្ចេកវិទ្យា ចិន ចំនួន ៦ ចូលក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធករណីបាឡុងហោះ
ក្រសួងពាណិជ្ជកម្មអាមេរិកបានកំណត់ដាក់ក្រុមហ៊ុនបច្ចេកវិទ្យា និងទេសចរណ៍ចិនចំនួន ៦ ចូលក្នុងបញ្ជី្ខខ្មៅរបស់ខ្លួន បន្ទាប់ពីហេតុការណ៍បាញ់ទម្លាក់បាឡុងហោះ ។
ក្រុមហ៊ុនទាំង ៦ ដែលត្រូវជាប់ក្នុងបញ្ជីខ្មៅនោះ រួមមានក្រុមហ៊ុនបច្ចេកវិទ្យាអវកាស Beijing Nanjiang, ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិក វិទ្យាស្ថានស្រាវជ្រាវ ETG, ក្រុមហ៊ុនបច្ចេកវិទ្យាចាប់សញ្ញាពីចម្ងាយ Dongguan Lingkong, ក្រុមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាកាសចរណ៍ Eagles Men, ក្រុមហ៊ុនបច្ចេកវិទ្យាអាកាសចរណ៍ Guangzhou Tian-Hai-Xiang និងក្រុមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាកាសចរណ៍ Shanxi Eagles Men ។
អាមេរិកនិយាយថា ក្រុមហ៊ុន និងវិទ្យាស្ថានស្រាវជ្រាវទាំង ៦ នេះគឺកំពុងតែគាំទ្រកិច្ចខិតខំប្រឹងប្រែងទំនើបកម្មយោធាចិន ជាពិសេសកម្មវិធីអវកាសរបស់កងទ័ពរំដោះប្រជាជន (PLA) រួមទាំងនាវាអាកាស និងបាឡុងហោះ ។
ជាមួយគ្នានោះ សារព័ត៌មាន Reuters ក៏បានចុះផ្សាយកាលពីពេលថ្មីៗនេះដែរថា អាមេរិកគ្រោងនឹងហាមឃាត់ការវិនិយោគនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួន និងបង្កើនការត្រួតពិនិត្យទៅលើក្រុមហ៊ុនដទៃទៀត ដើម្បីបង្ក្រាបការវិនិយោគរបស់សហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងផ្នែកដ៏រសើបរបស់ចិន ។
ចំពោះបញ្ហាជុំវិញបាឡុង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបញ្ជាក់ប្រកាន់លើជំហរថា ការដែលបាឡុងហោះចូលក្នុងទឹកដីអាមេរិកនេះ វាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ ដោយចិនមិនមានចេតនាណាមួយឡើយ។
ដោយឡែកលោក He Weiwen អតីតមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់ និងជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមចិន លើកឡើងថា ករណីបាឡុងនេះ គឺជាលេសមួយដែលអាមេរិកអាចប្រើក្នុងការគៀបសង្កត់លើក្រុមហ៊ុនចិន ។
ផ្តោតជាមួយបញ្ហាបញ្ជីខ្មៅនេះ លោក Li Yong អនុប្រធានគណៈកម្មាធិការអ្នកជំនាញនៃសមាគមពាណិជ្ជកម្មអន្តរជាតិចិនប្រាប់សារព័ត៌មាន Global Times កាលពីថ្ងៃអាទិត្យថា អ្វីៗទាំងអស់ដែលអាមេរិកធ្វើ គឺមិនអំណោយផលទេ ផ្ទុយមកវិញ វាធ្វើឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ។
គួរកត់សម្គាល់ថា ប៉ុន្មានខែកន្លងមកនេះ អាមេរិក ហាក់បីដូចជាច្របាច់ ក ក្រុមហ៊ុនបច្ចេកវិទ្យាចិនយ៉ាងខ្លាំង រួមមានការបញ្ឈប់មិនឲ្យក្រុមហ៊ុនអាមេរិកនាំចេញទំនិញទៅកាន់ក្រុមហ៊ុន Huawei និងការបង្ខិតបង្ខំឲ្យរដ្ឋាភិបាលហូឡង់ និងជប៉ុនចូលរួមជាមួយអាមេរិកកំណត់ការនាំចេញបន្ទះឈីបកម្រិតខ្ពស់ឲ្យក្រុមហ៊ុនចិនជាដើម ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Global Times
ចុចអាន ៖ អង់គ្លេស កំពុងចរចាផែនការផលិតអាវុធរបស់ខ្លួននៅទឹកដី អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ