Connect with us

ជីវិតកម្សាន្ដ

បាត់មុខឈប់សម្ដែង តាមពិតតួសិចស៊ី Shu Qi មានជំងឺអាឡ័កស៊ីធ្ងន់ធ្ងរ

បានផុស

នៅ

តារាសម្តែងតៃវ៉ាន់ Shu Qi បានចែករំលែកថា នាងបានតស៊ូជាមួយនឹងអាឡ័កស៊ីធ្ងន់ធ្ងរក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ នាងតែងតែយកថ្នាំ និងការពារស្បែកពេលចេញក្រៅ ហើយក៏ជាមូលហេតុដែលនាងបាត់មុខពីការសម្ដែងមួយរយៈធំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១១ ខែ កុម្ភៈ កាសែត Sinchew បានរាយការណ៍ថា តារាសម្តែង Shu Qi គឺជាមុខគម្របនៃទស្សនាវដ្តីម៉ូដ Elle នៅខែកុម្ភៈនេះ ក្នុងកិច្ចសម្ភាសន៍នោះ តារាស្រីរូបនេះបានប្រាប់ពីមូលហេតុដែលនាងបាត់មុខពីការសម្ដែង។ Shu Qi បាននិយាយថានាងមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងតែងតែយកថ្នាំបំបាត់អាឡ័កស៊ី និងការពារស្បែកពេលចេញក្រៅ ជំងឺអាឡ័កស៊ីបានធ្វើឱ្យមុខរបស់នាងឡើងក្រហម ហើម និងធ្វើឱ្យគេងមិនលក់យ៉ាងខ្លាំងដោយសារតែមានការឈឺចាប់ ។

ជាពិសេស Shu Qi បានបន្ថែមឲ្យដឹងទៀតថា ដោយសារតែកើតជំងឺនេះ ទាំងយប់ទាំងថ្ងៃ ធ្វើឲ្យមានការរំខានដល់ជីវិត និងការងាររបស់តារាស្រីរូបនេះ។ ប៉ុន្មានឆ្នាំមកនេះ ដោយសារតែជំងឺអាឡ័កស៊ីកាន់តែធ្ងន់ទៅៗ ទើបនាងមិនហ៊ានទទួល ថតភាពយន្តថ្មីៗទេ ។

ជាមួយគ្នានេះ Shu Qi គឺជាតារាក្នុងបញ្ជី A នៃពិភពកម្សាន្តរបស់ចិន ទោះបីជាអស់រយៈពេលពីរឆ្នាំ មកនេះនាងមិនបានសម្ដែងក្នុងភាពយន្តទេ ក៏ការងារចុងក្រោយដែលនាងក្នុងឆ្នាំ ២០២១ តារាស្រីរូបនេះបានបង្ហាញខ្លួនម្តងម្កាលក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្ម កម្មវិធីទូរទស្សន៍ និងការថតរូបម៉ូដ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តារាហុងកុង Andy Lau ទម្លាយហេតុផលមិនសម្ដែងនៅហូលីវូដដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម