ព័ត៌មានអន្ដរជាតិ
លោក Zelensky ឲ្យពិភពលោកដក រុស្ស៊ី ចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រទេសរបស់លោកនឹងបន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីបង្កើនការដាក់សម្ពាធលើរុស្ស៊ី ជាពិសេសលើប្រព័ន្ធហិរញ្ញវត្ថុ ខណៈលោកបានអំពាវនាវដល់ពិភពលោក ដាក់រុស្ស៊ីឲ្យនៅឯកោក្នុងប្រព័ន្ធមួយនេះ ។
នៅក្នុងសារតាមវីដេអូមួយកាលពីថ្ងៃអាទិត្យ Zelensky និយាយថា អ្វីៗទាំងអស់របស់រុស្ស៊ីដែលជាប់ពាក់ព័ន្ធក្នុងសង្គ្រាមលុកលុយលើអ៊ុយក្រែន ជាពិសេសគឺហិរញ្ញប្បទានរបស់រុស្ស៊ី ត្រូវតែកាត់ផ្ដាច់ចេញពីពិភពលោក ។
ទន្ទឹមនោះ លោក Zelensky ក៏បានបញ្ជាក់ដែរថា អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច ក៏នឹងដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតផងដែរ លើឧស្សាហកម្មនុយក្លេអ៊ែររបស់រុស្ស៊ី ។
ការលើកឡើងរបស់លោក Zelensky បានកើតឡើង ស្របពេលដែលទីក្រុងមូស្គូកំពុងបង្កើនការវាយលុករបស់ខ្លួនទាំងនៅខាងក្នុង និងជុំវិញតំបន់ភាគខាងកើតអ៊ុយក្រែន ជាពិសេសរុស្ស៊ីកំពុងព្យាយាមដណ្តើមកាន់កាប់ទីក្រុង Bakhmut ដែលជាបន្ទាយដ៏រឹងមាំរបស់អ៊ុយក្រែននៅភាគខាងកើតនៃសាធារណរដ្ឋ Donetsk ៕
ប្រែសម្រួលដោយ ៖ នាង រនតៈ
ប្រភព ៖ NHK
ចុចអាន ៖ លោក Lavrov ៖ អាមេរិក ទទួលស្គាល់ថា ពិតជាអ្នកបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream មែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា