Connect with us

សេដ្ឋកិច្ច

កម្ពុជា បានចំណូលជិត ៣០លានដុល្លារ​ពីការនាំចេញអង្ករ​ទៅទីផ្សារអន្តរជាតិ ក្នុងខែមករា

បានផុស

នៅ

ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៣៦ ៩០០ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨.៨៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៣៤ គោលដៅ ដែលក្នុងនោះទៅកាន់ប្រទេស​ក្នុងតំបន់ សហគមន៍អឺរ៉ុបចំនួន ២០ ប្រទេសស្មើនឹង ៤៨% នៃការនាំចេញសរុប គិតជាបរិមាណមានចំនួន ១៧៧៩៥ តោន ដល់ស្មើនឹង ទឹកប្រាក់ចំនួន ១៣. ៤៤ លានដុល្លារសហរដ្ឋអាមេរិក ខណៈប្រទេសចិន និងហុងកុង គ្រប់គ្រង​ចំណែក​ការនាំចេញអង្ករ កម្ពុជា ចំនួន ៤១% ដែលមានបរិមាណចំនួន ១៥ ០៤៥ តោន ដែលស្មើនឹងទឹកប្រាក់ចំនួន ១១,៧៧ លានដុល្លារ សហរដ្ឋអាមេរិក ប្រទេសអាស៊ានចំនួន២ មាន ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ចំនួន ១ ៨៧១ តោន ដែលគិតជាទឹកប្រាក់មាន ចំនួន ១.០៩ លានដុល្លារសហរដ្ឋអាមេរិក និងគោលដៅផ្សេងៗ ចំនួន ៧ រួមមាន ប្រទេសហ្គាប៊ុង សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន រុស្សី និងអារ៉ាប៊ីតសាអូឌីត ចំនួន ២ ១៨៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២.៥៣ លានដុល្លារ សហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសហព័ន្ធស្រូវអង្ករ ដោយសារការឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន ក្នុងខែមករា ប្រមាណជាជិត ២ សប្តាហ៍នៅប្រទេសចិន ធ្វើឱ្យមានការយឺតយ៉ាវក្នុងនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន នឹងធ្វើឱ្យការនាំចេញ​សរុបមានការថយចុះផងដែរ ។

ចំពោះប្រភេទអង្ករនាំចេញ កម្ពុជាបានធ្វើការនាំចេញអង្ករក្រអូបប្រណិត“ម្លិះអង្គរ” ចំនួន ២២ ៨១០ តោន អង្ករសែន​ក្រអូប ចំនួន ៩ ៣៥៨ តោន អង្ករស ធម្មតាចំនួន ១ ៧២១ តោន អង្ករចំហុយចំនួន ១ ៨៦៧ តោន អង្ករសរីរាង្គចំនួន ១ ១៤៤ តោន និងបាននាំស្រូវចេញចំនួន ២៥២ ៧១៤តោន។ សរុបតម្លៃនៃការនាំចេញអង្ករ និងស្រូវ បានទឹក​ប្រាក់ចំនួន ៩២ លានដុល្លារ សហរដ្ឋអាមេរិក។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា បានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម កាលពីថ្ងៃទី ០៧ ខែកុម្ភៈថា ផែនការសកម្មភាពរបស់សហព័ន្ធស្រូវ អង្ករកម្ពុជា សម្រាប់អាណត្តិទី៤នេះ គឺសំដៅជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ដោយកំណត់យកគោល​ដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោន ក្នុងឆ្នាំ២០២៣ និងឈានដល់១លានតោនក្នុងឆ្នាំ២០២៥។ ក្នុងនោះ ការនាំចេញទៅទីផ្សារ​ប្រទេសចិន​ចំនួន ៤០ម៉ឺនតោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍២ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៤ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៤ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៥ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម