កីឡា
ថៃ ទាមទារចង់បានការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ស៊ីហ្គេម នៅ កម្ពុជា ច្រើនប្រភេទកីឡាបន្ថែមទៀត
ស្ថានីយទូរទស្សន៍ថៃ (TV Pool) រំពឹងថា នឹងសួរទៅអាជ្ញាធរកីឡាកម្ពុជា អំពីការផ្ដល់ការផ្សាយផ្ទាល់លើព្រឹត្តិការណ៍កីឡាជាច្រើនទៀតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ បន្ទាប់ពីប្រទេសម្ចាស់ផ្ទះបានប្រកាសថា មានតែ ១៦ ប្រភេទកីឡាប៉ុណ្ណោះ ក្នុងចំណោម ៣៦ ដែលនឹងផ្សាយផ្ទាល់។
លោក Thana Chaiprasit ប្រមុខគណៈប្រតិភូថៃ បាននិយាយថា កម្ពុជា នឹងធ្វើការផ្សាយផ្ទាល់ភាគច្រើន ប៉ុន្តែ TV Pool ដែលមានសិទ្ធិផ្សាយដោយគណៈកម្មាធិការជាតិអូឡាំពិកថៃ នឹងត្រូវចរចាជាមួយប្រទេសម្ចាស់ផ្ទះ ដើម្បីឲ្យអ្នកទស្សនាក្នុងប្រទេសថៃបានទស្សនាការផ្សាយផ្ទាល់បន្ថែមទៀត។
យោងតាមទំព័រហ្វេសប៊ុក Cambodia 2023 ប្រទេសម្ចាស់ផ្ទះ នឹងផ្សាយពីពិធីបើក និងបិទ និងព្រឹត្តិការណ៍កីឡាចំនួន ១៦ ប្រភេទ មានដូចខាងក្រោម ៖

ថៃ និងកម្ពុជា បច្ចុប្បន្នកំពុងជាប់គាំងក្នុងជម្លោះជុំវិញការសម្រេចចិត្តរបស់ម្ចាស់ផ្ទះក្នុងការហៅព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជំនួសឲ្យប្រដាល់ថៃ។ ថៃ បាននិយាយថា ខ្លួននឹងធ្វើពហិការព្រឹត្តិការណ៍គុនខ្មែរ។
ជាមួយគ្នានេះផងដែរ ការិយាល័យសហព័ន្ធកីឡាស៊ីហ្គេម នឹងកោះប្រជុំជាមួយតំណាងប្រទេសសមាជិកអាស៊ានទាំង ១០ រួមទាំងកម្ពុជាផងដែរ ព្រោះព្រឹត្តិការណ៍មួយចំនួនមិនទាន់ត្រូវបានបញ្ចប់នៅឡើយ។ លោក Thana Chaiprasit បាននិយាយថា កិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅប្រទេសថៃ គឺមានគោលបំណងដោះស្រាយបញ្ហាទាំងអស់ទាក់ទងនឹងហ្គេមនៅខែនេះ ដើម្បីឲ្យអត្តពលិកអាចចាប់ផ្ដើមរៀបចំខ្លួនបាន។
ស៊ីហ្គេម លើកទី ៣២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣៕
ប្រភព ៖ bangkokpost.com
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ