Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​ទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​

បានផុស

នៅ

​លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល បាន​អនុញ្ញាត​ឲ្យ លោក Wu Chuanbing ទីប្រឹក្សា​ស្ថានទូត​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​គោលបំណង ​ដើម្បី​ពង្រឹង​និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​យុវជន​នៃ​ប្រទេស​ទាំងពីរ ដែល​ជំនួប​នេះ​បាន​ធ្វើឡើង​នៅ​វិមាន​៧​មករា កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ជំនួប​នោះ លោក​ទីប្រឹក្សា Wu Chuanbing បាន​អបអរសាទរ​យ៉ាង​កក់​ក្ដៅ​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ជ្រើសតាំង​ជា​សមាជិក​គណៈអចិន្ដ្រៃយ៍​គណៈកម្មាធិការ​កណ្ដាល ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល និង​អនុប្រធាន​គណចលនា​មហាជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​កន្លងមកនេះ​។ លោក​បញ្ជាក់​ថា “​កម្ពុជា​-​ចិន មាន​ទំនាក់ទំនង​ល្អជា​ប្រពៃណី ហើយ​ទំនាក់ទំនង​នេះ​គឺជា​គុណ​តម្លៃ​ដ៏​ល្អ សម្រាប់​ប្រជាជន​យើង​ទាំងពីរ​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់ ដែល​បាន​ឃើញ​ថា ចំណងមិត្តភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​។ តាមរយៈ​ផ្លែផ្កា​នៃ​ទំនាក់ទំនង​ល្អ​នេះ ប្រទេស​យើង​ទាំងពីរ បាន​ផ្តល់​ផលប្រយោជន៍​ល្អ​ឲ្យ​គ្នា​ទៅវិញទៅមក ពិសេស​ការផ្លាស់ប្តូ​រប​ទ​ពិសោធ​ល្អៗ​របស់​យុវជន​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ការ​បណ្តុះបណ្តាល ការ​ផ្លាស់ប្តូរ​បទពិសោធ​ដឹកនាំ និង​បទ​ពិសោធ​ការងារ​លើ​គ្រប់​វិស័យ​”​។​

​ចំណែក​លោក ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​យុវជន​កម្ពុជា ​បាន​បង្ហាញ​សេចក្តី​រីករាយ ដែល​បាន​ឃើញថា “​ចំណងមិត្តភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ត្រូវបាន​ថែបំប៉ន​ឲ្យ​កាន់តែ​រឹងមាំ​ដូច​ដែកថែប ប្រកបដោយ​ទំនុកចិត្ត​នយោបាយ​ដ៏​ខ្ពស់បំផុត​”​។ លោក​បញ្ជាក់ថា ជំនួប​នេះ គឺ​ដើម្បី​លើកស្ទួយ​ទំនាក់ទំនង​រវាង​យុវជន​ចិន និង​យុវជន​កម្ពុជា និង​ដើម្បី​ចូលរួមចំណែក​ពង្រឹង​ពង្រីក​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន លើ​គ្រប់​វិស័យ​។ ជាមួយគ្នា​នោះ លោក ហ៊ុន ម៉ា​ណែ​ត បាន​ស្នើ​សុំ​ភាគី​ចិន​ផ្ដល់​អាហារូបករណ៍ និង​ការ​បណ្ដុះបណ្ដាល​នៅក្នុង​ប្រទេស ដើម្បី​ជួយ​បណ្ដុះបណ្ដាល​បង្កើន​សមត្ថ​ភាព ចំណេះដឹង​របស់​យុវជន​កម្ពុជា​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ជំរុញ​ឲ្យ​ពន្ធដារ​សិក្សា​ប្រមូល​ពន្ធ​ទៅលើ​វិស័យ​មាន​សក្តានុពល​ថ្មីៗ​ចំនួន​៣​បន្ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ព្រឹកនេះ សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកហេង សួរ ចាត់​ទុក​ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Minebea Mitsumi គឺ​ជា​គំរូ​អាជីវកម្ម​ដ៏​សំខាន់​នៅ​កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្រ្តីការងារ បើកកិច្ចប្រជុំពិភាក្សា ជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧

សន្តិសុខសង្គម១០ ម៉ោង មុន

តុលាការចោទបុរសស្រវឹងបើកបរបំពានភ្លើងស្តុប បុកមនុស្សស្លាប់ និងរបួស ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីដោះស្រាយបញ្ហា សន្តិសុខសណ្តាប់ធ្នាប់សង្គម

Sokha Hotels

ព័ត៌មានពេញនិយម