Connect with us

ព័ត៌មានជាតិ

មន្ទីរអប់រំយុវជន និងកីឡា ហាមលក់ផ្កានៅក្រៅបរិវេណសាលាក្នុងទិវានៃ​ក្តីស្រលាញ់

បានផុស

នៅ

មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានណែនាំដល់នាយកសាលាទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានមិន​អនុញ្ញាតឱ្យមានការលក់ផ្កាដែលជាកាដូសម្រាប់ជូនដល់សង្សានៅក្រៅបរិវេណសាលារៀននៅក្នុងទិវានៃក្តីស្រលាញ់ថ្ងៃទី១៤កម្ភៈឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែមស៊ី ណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ កម្ភៈ នេះ ថា មន្ទីរអប់រំបានធ្វើការប្រជុំណែនាំដល់គ្រប់គ្រឹះស្ថានសិក្សារួចហើយ ដើម្បីពង្រឹងនិងទប់ស្កាត់មិនឱ្យមានភាពមិនប្រក្រតីណាមួយ​កើតឡើងនៅក្នុងសាលាក្នុងទិវានៃក្តីស្រលាញ់។

មន្ទីរបានផ្សព្វផ្សាយសេចក្តីជួនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡារួចហើយ ដើម្បីឱ្យសាលាផ្សព្វផ្សាយបន្តទៅដល់សិស្សានុសិស្សបានយល់ជ្រួតជ្រាបនិងអនុវត្តឱ្យមានប្រសិទ្ធភាពទាំងអស់គ្នា។

លោកប្រធានមន្ទីរបានបន្តថា តាមសេចក្តីរាយការណ៍ពីតាមបណ្តាសាលានានាឃើញថានៅព្រឹកថ្ងៃទី១៣កម្ភៈឆ្នាំ​២០២៣​សាលាបានយកម៉ោងគោរពទង់ជាតិផ្សព្វផ្សាយទិវានៃក្តីស្រលាញ់នេះដល់សិស្សានុសិស្សរួចហើយដែរ ដើម្បីធ្វើយ៉ាងណាបញ្ចៀសកុំឱ្យមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង។

លោកប្រធានមន្ទីរបានបន្ថែមថា ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រលាញ់ មន្ទីរបានណែនាំដល់នាយកសាលាទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានមិនអនុញ្ញាតឱ្យមានការលក់ផ្កា ដែលជាកាដូសម្រាប់ជូនដល់សង្សានៅក្រៅបរិវេណសាលារៀនឬលក់តាមច្រកចូលសាលានៅក្នុងទិវានៃក្តីស្រលាញ់ថ្ងៃទី១៤កម្ភៈឡើយ។

ចំណែកក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការយ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់ភាពមិនប្រក្រតីក្នុងទិវានៃ​ក្តីស្រលាញ់​នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដូចជាជំរុញឱ្យគ្រឹះស្ថានសិក្សាត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ តាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុសពីអត្ថន័យទិវានៃក្តីស្រលាញ់។ ត្រូវពង្រឹងការអនុវត្តវិន័យឱ្យម៉ឹងម៉ាត់ លើការគ្រប់គ្រងសីលធម៌ ដោយតាមដានវត្តមានរបស់សិស្សឱ្យបានជាប់ជាប្រចាំ។ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ប្រចាំសាលារៀន តាមរយៈសកម្មភាព« មិត្តអប់រំមិត្ត»និងត្រូវទំនាក់ទំនងជិតស្និទជាមួយមាតាបិតា អាណាព្យាបាល និងសហគមន៍ ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីនានា ដែលប្រព្រឹត្តដោយសិស្ស ដើម្បីសហការទប់ស្កាត់ និងអប់រំណែនាំកែលម្អឱ្យបានទាន់ពេលវេលា។

យ៉ាងណាក៏ដោយនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវានៃក្តីស្រលាញ់នេះហាក់ដូចជាសាបរលាភស្ទើរតែទាំងស្រុងហើយដោយសារតែសិស្សានុសិស្សបានយល់ដឹងហើយឈប់ប្រព្រឹត្តិនូវសកម្មភាពដែលខុសពីប្រពៃណីខ្មែរដោយយកទិវានេះបង្ហាញពីការដឹងគុណ និងគោរពស្រលាញ់ចំពោះមាតាបិតាលោកគ្រូអ្នគ្រូនិងមិត្តភក្តិវិញពិសេសសកម្មភាពឈូឆនិងការទិញផ្កាជួនសង្សាហាក់លុបបំបាត់ស្ទើរតែ១០០ភាគរយទៅហើយដោយជំនួសសកម្មភាពការជួនផ្កាដល់មាតាបិតាលោកគ្រូអ្នកគ្រូនិងមិត្តភក្តិវិញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ៣ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១០ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម