ព័ត៌មានជាតិ
រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាល នឹងចំណាយថវិកា ៤៦៥លានដុល្លារ ជួយគ្រួសារក្រីក្រងាយរងគ្រោះ ក្នុងឆ្នាំ ២០២៣
រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាសរុបចំនួន ៤៦៥លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជួយគ្រួសារក្រីក្រ ងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ក្នុងឆ្នាំ ២០២៣នេះ។ នេះបើតាមការបញ្ជាក់របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីបើកសប្តាហ៍គាំពារសង្គម ឆ្នាំ២០២៣ នាថ្ងៃទី ១៣ ខែ កុម្ភៈ។
ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាជាតិ គាំពារសង្គម លោក អូន ព័ន្ធមុនីរ័ត្ន បានប្រកាសថា រាជរដ្ឋាភិបាល សម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២៣នេះទៀត ដើម្បីបន្តជួយគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងដំណាក់កាលនៃការស្តារជីវភាពឡើងវិញ។
បើតាមលោករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន កម្មវិធីនេះ ត្រូវបានអនុវត្តអស់រយៈពេល ៣១ខែ មកហើយ និងបានឧបត្ថម្ភថវិកាប្រចាំខែជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ចំនួនប្រមាណជាង ៧០ម៉ឺនគ្រួសារ ដែលមានសមាជិកគ្រួសារ ២.៩លាននាក់ នៅទូទាំងប្រទេស ដោយបានប្រើប្រាស់ថវិកាជាតិសុទ្ធសាធចំនួន ៩៣២លានដុល្លារ។
លើសពីនេះទៀត គ្រួសារមានហានិភ័យដែលមានជីវភាព ក្បែរបន្ទាត់នៃភាពក្រីក្រ ក៏ត្រូវបានគិតគូរផងដែរ។ ដោយរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងអំឡុងទទួលរងសម្ពាធអតិផរណា និងរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដើម្បីជួយរក្សាលំនឹងជីវភាពរស់នៅរបស់ពួកគាត់។
លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ទៀតថា ប្រព័ន្ធគាំពារសង្គម គឺជាសរសស្តម្ភមួយ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គម ប្រកបដោយភាពសុខុម និងជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍប្រទេសឱ្យមានភាពធន់រឹងមាំ និរន្តរភាព សមធម៌ បរិយាប័ន្ន និងជួយឱ្យសង្គមជាតិ អាចឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍសំខាន់ៗស្របតាមរបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកថា ការជំរុញការអភិវឌ្ឍសង្គម មិនត្រឹមតែត្រូវការកិច្ចសហការពីគ្រប់ក្រសួងស្ថាប័នប៉ុណ្ណោះទេ ថែមទាំងត្រូវការជាចាំបាច់ផងដែរ នូវយន្តការកសាងអភិបាលកិច្ចមួយ ដែលមានភាពរឹងមាំ ប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព និងគណនេយ្យភាព ដើម្បីធានាបានប្រសិទ្ធភាព និងនិរន្តរភាព៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ