Connect with us

KPT+

ភាពយន្តហូលីវូដបែបបុរាណទាំង ៥ រ៉ូមែនទិកបំផុត ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់

បានផុស

នៅ

ខ្សែភាពយន្តហូលីវូដមានច្រើនដូចជា កំពូលវីរបុរស កំប្លែង និងភាពយន្តសកម្មភាពទាំងអស់សុទ្ធ តែមានការប្រើប្រាស់ដើម្បីកម្សន្តអារម្មណ៍ ខណៈពេលនេះក៏មានរឿងហូលីវូដបុរាណខ្លះ បែបរ៉ូមែនទិកដែលអ្នកគួរតែមើលយ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់អ្នកសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ។

ខាងក្រោមនេះគឺជាខ្សែភាពយន្តហូលីវូដបុរាណទាំង ៥ រ៉ូមែនទិកបំផុតសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់៖

១ រឿង Casablanca

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែភាពយន្តនេះបានឆ្លងកាត់ការផ្លាស់ប្តូររូបភាពជាច្រើនពីខ្មៅទៅជារូបភាពពណ៌ ទោះជាយ៉ាងណាក៏ដោយ ទិដ្ឋភាពមួយនៃខ្សែភាពយន្តនេះ ដែលមិនផ្លាស់ប្តូរនោះ គឺថាវាតែងតែទាក់ទាញ អ្នកទស្សនាគ្រប់ពេលវេលា។ អាចនិយាយឱ្យខ្លី Casablanca គឺជារឿងមួយអំពីស្នេហា មនោគមវិជ្ជាននិងយោបាយ ។

២ រឿង Breakfast at Tiffany’s

ភាពយន្តនេះបានកែសម្រួលចេញពីសៀវភៅប្រលោមលោករបស់ Truman Capote ដែលរឿង Breakfast at Tiffany’s គឺជារឿងរ៉ាវនិយាយពីមិត្តភាព និងស្នេហារបស់តួឯកប្រុស Varjak ជាមួយ និងតួឯកស្រី Holly Golighly នៅក្នុងអគាររួមគ្នាមួយនៅ Upper East Side នៃទីក្រុង New York ក្នុងទសវត្សរ៍ឆ្នាំ ១៩៤០ ។

៣ រឿង Happened One Night

ខុសពីខ្សែភាពយន្តមនោសញ្ចេតនាពីររឿងដែលបានរៀបរាប់ខាងលើ រឿង Happened One Night គឺជាភាពយន្តបែបកំប្លែងដែលដឹកនាំដោយ Frank Capra ។ ខ្សែភាពយន្តនេះមានភាពសាមញ្ញ ដោយនិយាយអំពីតួអង្គសំខាន់ទាំងពីរដែលមិនត្រូវគ្នា ហើយចំណុចមួយនេះធ្វើឱ្យរឿងមានភាពទាក់ទាញជាមួយភាពកំប្លែង ។

៤ រឿង The Philadelphia Story

ខ្សែភាពយន្តដ៏ល្បីល្បាញ និងជោគជ័យបំផុតមួយនៃយុគមាសរបស់ហូលីវូដគឺ The Philadelphia Story នេះក៏ជាស៊េរីដ៏ពេញនិយមក្នុងទសវត្សរ៍ទី ៣០ និង ៤០ ជាមួយសាចរឿងគូស្នេហ៍មួយដែលលែងលះគ្នាជាមួយទំនាក់ទំនងថ្មី ប៉ុន្តែនៅទីបំផុតបានរៀបការម្ដងទៀត និងរស់នៅដោយមានសុភមង្គល ។

៥ រឿង His Girl Friday

ខ្លឹមសារនៃខ្សែភាពយន្ត His Girl Friday ផ្តោតលើតួឯកប្រុស Walter Burns ជាអ្នកអ្នកនិពន្ធកាសែតខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលគាត់ដឹងថាអតីតភរិយា Hildy Johnson និងអ្នកសារព័ត៌មានដែលទើបតែភ្ជាប់ពាក្យជាមួយបុរសផ្សេង ហើយតួឯកប្រុសព្យាយាមបំបែកទំនាក់ទំនងរបស់តូឯកស្រីដើម្បីសង្ឃឹមថានឹងយកបេះដូងប្រពន្ធរបស់គាត់មកវិញ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖អំណោយ ១០ យ៉ាង ជាត្រណមមិនគួរទិញឲ្យមនុស្សជាទីស្រលាញ់ក្នុងថ្ងៃ Valentine

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម