Connect with us

វប្បធម៌ ជំនឿ

សុបិនឃើញផ្កា គ្មានអ្វីត្រូវព្រួយបារម្ភទេ!

បានផុស

នៅ

តាមជំនឿ ប្រភេទផ្កានីមួយៗនៅក្នុងក្ដីសុបិន សុទ្ធសឹងមានអត្ថន័យលាក់កំបាំងរបស់វា ដែលម្ចាស់ខ្លួនគួរយល់ដឹង។ សុបិនឃើញផ្កាផ្សារភ្ជាប់ទៅនឹងរឿងមួយចំនួនដែលអាចកើតឡើងនាពេលអនាគតទៅតាមប្រភេទដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្កាកុលាប

សុបិនឃើញផ្កាកុលាប ទស្សន៍ទាយថា អ្នកនៅលីវនឹងស្វែងរកបានមនុស្សដែលត្រឹមត្រូវម្នាក់។ ចំណែក​ការ​ងារ​នឹង​មាន​ការ​រីក​ចម្រើន​ខ្លាំង​ ហិរញ្ញវត្ថុគ្មានការជាប់គាំង ហើយការធ្វើជំនួញនានានឹងទទួលបានជោគជ័យ។ ចំណែកសុខភាពវិញ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ។

ផ្កាឈូក

​អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ​ពី​ញាតិ​សន្ដាន និងមានអ្នកឧបត្ថម្ភគាំទ្រ ពេលជួបការលំបាក។

ផ្កាចម្ប៉ា

ក្នុង​អំឡុង​ពេល​នេះ អ្នក​គួរ​រក​ឱកាស​ធ្វើ​បុណ្យ និងសមាធិ ព្រោះសុបិនផ្កាចម្ប៉ាជាតម្រុយនៃសំណាង​​អាក្រក់ហៀបនឹងកើតឡើង។

ផ្កាម្លិះ

វាជាសញ្ញាល្អ ត្បិតនឹងមានមនុស្សពេញវ័យជួយជ្រោមជ្រែង និងតាមគាំទ្រជានិច្ច។ ក្នុងទិដ្ឋភាពការងារនឹងទទួលលទ្ធផលល្អ រីឯជីវិតគូ ឬអ្នកនៅលីវសុទ្ធតែជួបផ្កាយសំណាង។

ផ្កាស្រស់

ប្រសិនសុបិនឃើញផ្កាស្រស់ចម្រុះពណ៌ដ៏ស្រស់ស្អាត មានន័យថា អ្នកនៅលីវជួបនឹងគូព្រេង ហើយទំនាក់ទំនងស្នេហានោះនឹងវិវត្តទៅរកសុភមង្គល។

ផ្កាពណ៌ស

សុបិនឃើញផ្កាពណ៌សគ្រប់ភេទ ​នោះអ្នកទទួល​បាន​ដំណឹង​ល្អ​ក្នុង​រឿង​ផ្សេងៗ មិនថាអ្នកមានបំណងចង់បានកូន ឬ​ចង់​ឡើង​ឋានៈ​ នោះ​នឹង​បាន​សម្រេច​ដូច​ការ​ប៉ងប្រាថ្នា។ ចំណែក​អ្នក​​ធ្វើ​ការ​ជួញ​ដូរ​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន។

ផ្ការីក

ឃើញផ្ការីកគ្រប់កន្លែង នៅក្នុងសុបិន មានន័យថា នឹងទទួលបានដំណឹងល្អពីសាច់ញាតិ ឬទទួលបានដំណឹងរីករាយពីសមាជិកគ្រួសារ គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ក្នុង​ជីវិត​នោះ​ទេ។

ផ្កាពណ៌លឿង

ទស្សន៍ទាយថា ស្ថានភាព​​អាជីពល្អប្រសើរ ទាំងមេកោយនិងមិត្តរួមការងារមានការលើកទឹកចិត្តគ្នាទៅវិញទៅមក គួរជាទីកក់ក្ដៅ។

ផ្កាពណ៌ក្រហម

ចំពោះអ្នក​មាន​ដៃគូ​អាច​នឹង​មាន​បញ្ហា​ឈ្លោះ​ជាមួយ​គូស្នេហ៍ ដោយសារតែការយល់ច្រឡំ ដូច្នេះចូរប្រយ័ត្ននឹងបញ្ហាភាគីទីបី៕

អត្ថបទ៖ សន្យា

ចុចអាន៖ យល់សប្តិឃើញសត្វ ៨ប្រភេទ ជនជាតិចិន ជឿថា ​ម្ចាស់ខ្លួននឹងទទួលបានសំណាងល្អ

ចុចអាន៖ យល់សប្តិឃើញជាប់គុកច្រវាក់ អត្ថន័យផ្ទុយស្រឡះពីអ្វីដែលធ្លាប់គិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣៩ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៥ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម