Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ​ គ្រោងស្នើ​ឲ្យប្រទេស​ជាសមាជិក ពង្រីក​ឃ្លាំង​អាវុធ (មានវីដេអូ)

បានផុស

នៅ

អង្គការណាតូ ត្រូវបានគេរំពឹងថានឹងស្នើឲ្យរដ្ឋជាសមាជិករបស់ខ្លួន ពង្រីកឃ្លាំងអាវុធរបស់ពួកគេ ដែលកំពុងថមថយយ៉ាងខ្លាំងដោយសារតែការបន្តផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែបញ្ហារសើប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍, សូម្បីតែមុនពេលចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនក៏ដោយ សមាជិកជាច្រើនរបស់អង្គការណាតូ មិនបានឈានដល់គោលដៅស្តុកគ្រាប់ទេ ពីព្រោះក្រុមមន្ត្រីជឿថា សង្គ្រាមបំផ្លិចបំផ្លាញជាមួយការប្រយុទ្ធដោយប្រើប្រាប់កាំភ្លើងធំ គឺប្រហែលលែងកើតឡើងទៀតហើយ។

ស្របពេលជាមួយគ្នានោះ អ្នកការទូតអឺរ៉ុបម្នាក់ បានប្រាប់អ្នកសារព័ត៌មានថា “ប្រសិនបើអឺរ៉ុបចង់ប្រយុទ្ធជាមួយរុស្ស៊ីនោះ ប្រទេសមួយចំនួននឹងអស់គ្រាប់ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ”។

ក្នុងន័យនេះ អង្គការណាតូ ទំនងជាបង្កើនកម្រិតគោលដៅ សម្រាប់សមាជិករបស់ខ្លួនទាក់ទងនឹងឃ្លាំងអាវុធ។

របាយការណ៍បន្ថែមថា ការសម្រេចចិត្តលើគោលដៅឃ្លាំងអាវុធ នឹងត្រូវធ្វើឡើងក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅប្រទេសលីទុយអានី ដែលគ្រោងធ្វើនៅថ្ងៃទី១១-១២ខែកក្កដា។

មុននេះ លោក Tobias Ellwood ប្រធានគណកម្មាធិការការពារជាតិសភារបស់ចក្រភពអង់គ្លេស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កងទ័ពចក្រភពអង់គ្លេសកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ថ្វីបើមានការវិនិយោគទុនរាប់ពាន់លានដុល្លារ អស់រយៈពេលពីរទសវត្សរ៍ក៏ដោយ។

គួរបញ្ជាក់ជាថ្មី បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២មក សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានបង្កើនជំនួយយោធារបស់ពួកគេដល់ទីក្រុងកៀវ ដោយផ្គត់ផ្គង់សព្វាវុធមានតម្លៃរាប់ពាន់លានដុល្លារ។ ទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតថា ជំនួយបែបនេះនឹងធ្វើឲ្យជម្លោះអ៊ុយក្រែនអូសបន្លាយពេល៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ រុស្ស៊ី ព្រមានថា អាមេរិក និង ណាតូ កំពុងដើរលើផ្លូវឆ្ពោះទៅកាន់ជម្លោះយោធាទ្រង់ទ្រាយធំ នៅអឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២៧ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៤៣ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម