Connect with us

សេដ្ឋកិច្ច

ឧកញ៉ា លឹម ហេង៖ កំណើនបង្កើតរោងចក្រ​នៅកម្ពុជា ជាសញ្ញាល្អ​សម្រាប់សេដ្ឋកិច្ចជាតិ

បានផុស

នៅ

ដើមឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះ​បញ្ជីក្រុមហ៊ុន និងអនុម័តឱ្យបង្កើតរោងចក្រជាបន្តបន្ទាប់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណើននៃការបង្កើតរោងចក្រជាលំដាប់នេះ ជាសញ្ញាល្អសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ នេះជាការបញ្ជាក់របស់​លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

លោកឧកញ៉ាមើលឃើញថា ការបើកប្រទេសឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ធ្វើឱ្យដំណើរការរោងចក្រមានភាព​ប្រក្រតីឡើងវិញ ជាពិសេសវត្ថុធាតុដើម ដែលនាំចូលពីប្រទេសផ្សេងៗ ដូចជា ចិនជាដើម បានធ្វើឱ្យដំណើរការ​សង្វាក់ផលិតកម្មកើនឡើងសម្រាប់នាំចេញល្អប្រសើរ។ លើសពីនេះទៀត លោកកត់សម្គាល់ឃើញថា ការរក្សាបាន​ស្ថិរភាពនយោបាយ ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ បានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគបរទេស ចូលមកវិនិ​យោគបង្កើតរោងចក្រសហគ្រាស នៅកម្ពុជា កាន់តែច្រើនឡើង។

ទន្ទឹមនឹងនេះ លោកថា កម្ពុជា ក៏បង្កើតបានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម EBA GSP ដែលអនុគ្រោះពន្ធនាំ​ចេញផលិត​ផលឧស្សាហកម្មកាត់ដេររោងចក្រផងដែរ។

បើតាមលោកឧកញ៉ា លឹម ហេង មើលឃើញថា ទៅថ្ងៃអនាគតកម្ពុជា កាន់តែមានការរីកចម្រើនផ្នែកឧស្សាហកម្ម រោចក្រ ក្រោយអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា ចិន កូរ៉េ ក៏ដូចជា RCEP នឹងជំរុញកាន់តែខ្លាំង​ផ្នែកឧស្សាហកម្ម និងកសិកម្ម ពិសេសទៅលើធនធានធម្មជាតិ ដូចជា ធនធា​នរ៉ែ និងថាមពល ជាដើម។

ចំណែក ផ្នែកឧស្សាហកម្មរថយន្ត និងអេឡិចត្រូនិក ក៏នឹងអាចមានការកើនឡើងផងដែរ ដោយមានភាពអនុគ្រោះច្រើន តាមរយៈការលើកទឹកចិត្ត ច្បាប់វិនិយោគថ្មី ដែលជាភាពទាក់ទាញមួយ ជាពិសេសការចុះបញ្ជីមាន​ភាពងាយស្រួល​តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX របស់ក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹកអភិវឌ្ឍន៍កម្ពុជា ដែលជាការទាក់ទាញអ្នកវិនិយោគពីបរទេសចូលមកអភិវឌ្ឍនៅកម្ពុជា។

គិតចាប់ពីខែមករា ដល់ថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តឱ្យបង្កើត​គម្រោង​រោងចក្រចំនួន ២១ នៅតាមគោលដៅមួយចំនួន មានដូចជា នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្ត​កំពង់​ស្ពឺច្រើនជាងគេ ដែលបានផ្តល់ការងារជូនពលរដ្ឋក្នុងតំបន់រាប់ម៉ឺនកន្លែង។

អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា គម្រោងនៃការបង្កើតរោងចក្រថ្មីៗនេះ បានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញ ផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ និងបង្កើនប្រាក់ចំណូលពន្ធផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១២ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម