Connect with us

ព័ត៌មានអន្ដរជាតិ

យោធា ចិន បាញ់ឡាស៊ែរដាក់នាវាឆ្មាំសមុទ្រ ហ្វីលីពីន បង្កឲ្យនាវិកមួយ​ចំនួនមានបញ្ហាភ្នែក

បានផុស

នៅ

ប្រទេសហ្វីលីពីនបានចោទប្រកាន់នាវាឆ្មាំសមុទ្រចិនមួយគ្រឿងដែលកំពុងធ្វើដំណើរក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង បានបាញ់ឡាស៊ែរដាក់នាវាល្បាតរបស់ខ្លួន នៅជិតច្រាំងសមុទ្រនៃកោះ Spratly កាលពីថ្ងៃទី ៦ ខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលហ្វីលីពីនបានកត់សម្គាល់ថា នាវាចិនបានបាញ់ឡាស៊ែរពណ៌បៃតងកម្រិតយោធាទៅលើនាវាល្បាតហ្វីលីពីនចំនួន ២ ដង ដោយបណ្ដាលឲ្យនាវិកហ្វីលីពីនមួយចំនួននៅលើនាវាមានបញ្ហាភ្នែក ចំពោះទង្វើបង្កហេតុនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានថ្កោលទោសទីក្រុងប៉េកាំង ហើយបានពិពណ៌នាអំពីសកម្មភាពរបស់ប្រទេសចិនថា “មិនយកចិត្តទុកដាក់ និងជាការរំលោភយ៉ាងច្បាស់លាស់ចំពោះសិទ្ធិអធិបតេយ្យភាពហ្វីលីពីន” ។

នាវាឆ្មាំឆ្នេរហ្វីលីពីនកំពុងធ្វើដំណើរឆ្ពោះទៅកាន់មូលដ្ឋានយោធាមួយនៅតំបន់នោះ ដើម្បីផ្តល់ការផ្គត់ផ្គង់ដល់បុគ្គលិករបស់ខ្លួន ខណៈកន្លងមក ចិនក៏ធ្លាប់​បាន​រារាំង​នាវា​ផ្គត់ផ្គង់​ហ្វីលីពីនផងដែរ ហើយ​វា​បាន​បង្ក​ភាព​តានតឹង​ជាបន្តបន្ទាប់រវាង​ប្រទេស​ទាំងពីរ ជាពិសេសការទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូង ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា “នាវាចិនបានឆ្លើយតបចំពោះរឿងនេះប្រកបដោយវិជ្ជាជីវៈជាមួយនឹងការអត់ធ្មត់ ហើយវាក៏ស្របតាមច្បាប់របស់ប្រទេសចិន និងច្បាប់អន្តរជាតិផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ចិន វាយបកទៅអាមេរិកវិញ រឿង បាឡុងហោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម