ព័ត៌មានជាតិ
ខេត្តកំពង់ធំជាប់លេខ ១ ទូទាំងប្រទេស ផ្តល់សេវាសាធារណៈច្រើនជាងគេ
ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ធំ» នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានអះអាងថា បន្ទាប់ពីរដ្ឋបាលខេត្តបានដាក់ឱ្យដំណើរការអង្គភាពច្រកចេញចូលតែមួយរយៈពេល ២ ឆ្នាំចុងក្រោយ ខេត្តកំពង់ធំទទួលបានចំណាត់ថ្នាក់លេខ ១ ជាខេត្តផ្ដល់សេវាសាធារណៈបានច្រើនជាងគេទូទាំងប្រទេស។
ថ្លែងក្នុងឱកាសនោះ លោក ងួន រតនៈ បានមានប្រសាសន៍ថា ចំពោះកម្មវិធីកំណែទម្រង់ ខេត្តបានទទួលមុខងារក៏ដូចជាការប្រតិភូកម្មលើ ១៤ វិស័យរបស់ស្ថាប័នពាក់ព័ន្ធ។
លោកអភិបាលខេត្តបានបញ្ជាក់ថា មកទល់បច្ចុប្បន្ននេះរដ្ឋបាលខេត្តបានរៀបចំដាក់ដំណើរការអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយបានគ្រប់ក្រុង/ស្រុក រហូតដល់ថ្នាក់ ឃុំ/សង្កាត់។ អ្វីដែលជាចំណុចគួរឱ្យសម្គាល់បំផុត គឺខេត្តកំពង់ធំទទួលបានចំណាត់ថ្នាក់លេខ ១ ជាខេត្តដែលបានផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋបានច្រើនជាងគេនៅក្នុងប្រទេស ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។
ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត បានផ្ដល់សេវាដល់ប្រជាពលរដ្ឋនៅក្នុងខេត្តសរុបចំនួន ១៩៨.៦៥៨ សេវា ស្មើថវិកាចំនួន ៨.៥៣៧.១៣០.៤៥៧រៀល។ បើតាមលោកអភិបាល ចំណុចដែលនាំឱ្យរដ្ឋបាលខេត្តអាចទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងពេល ២ឆ្នាំចុងក្រោយ ក៏ព្រោះមន្ត្រីរាជការទាំងអស់របស់ខេត្តបានខិតខំប្រឹងប្រែងអនុវត្តបានយ៉ាងល្អនូវនីតិវិធី គោលការណ៍នានា ដែលក្រសួងមហាផ្ទៃព្រមទាំងក្រសួងស្ថាប័នបានដាក់ចេញ ពិសេសទាក់ទងបរិបទការងារ ដែលអាចឱ្យប្រជាពលរដ្ឋមានការចូលរួមបានយ៉ាងច្រើនជាមួយសេវាច្រកចេញតែមួយរបស់ខេត្ត៕
ដោយ៖ ថារី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់