ព័ត៌មានជាតិ
កម្លាំងការិយាល័យផលិតកម្មចុះចាក់វ៉ាក់សាំងការពារជំងឺដុំពក គោ ក្របី របស់ប្រជាពលរដ្ឋក្នុងស្រុកពញាក្រែក
ដើម្បីការពារផលប្រយោជន៍ក្នុងការចិញ្ចឹមសត្វពាហនៈដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានប្រសើរឡើងផងនោះ កម្លាំងការិយាល័យ ផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិបានចុះចាក់វ៉ាក់សាំងដល់គោចំនួន២២៧ក្បាល នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំង២០២៣ នៅក្នុងភូមិរបងអំពាក់ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក កែន ចន្ទ័សុជាតិ អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងថា ក្រោយពីទទួលបទបញ្ជាពីឯកឧត្តមអភិបាលខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត កម្លាំងសហការបានចុះប្រតិបត្តិការចុះចាក់វ៉ាក់សាំងជំងឺដុំពកគោក្របីនៅភូមិរបងអំពាក់ ឃុំវាលម្លូ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ជូនបងប្អូនប្រជាកសិករសរុប សត្វបានចាក់ថ្នាំការពារ ចំនួនគោរសរុប ចំនួន ២២៧ក្បាល ។

លោកអនុប្រធានបានបញ្ជាក់ទៀតថា កម្លាំងនឹងបន្តចុះផ្សព្វផ្សាយដល់ប្រជាពលកសិករ អំពីការថែទាំសុខភាពសត្វនិងការផ្ដល់ចំណី និងការថែទាំសត្វដើម្បីចៀសវាងជួបជំងឺឆ្លង ។ ហើយយើងនឹងផ្តល់បន្តចាក់វ៉ាក់សាំងការពារជំងឺដុំពក ទៅដល់គ្រប់ ភូមិ ឃុំ ស្រុក/ក្រុង នៅក្នុងខេត្តត្បូងឃ្មុំទាំងមូលឲ្យបានមួយរយភាគរយ ៕
អត្ថបទ៖ សាន វិឡែម




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ