Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក រកឃើញឧបករណ៍ចាប់សញ្ញាពីបាឡុងរបស់ចិន នៅក្នុងមហាសមុទ្រ

បានផុស

នៅ

យោធាអាមេរិកបាននិយាយថា ខ្លួនបានរកឃើញឧបករណ៍ចាប់សញ្ញាពីបាឡុងរបស់ចិន ដែលត្រូវបានបាញ់ទម្លាក់បន្ទាប់ពីហោះលើមហាសមុទ្រអាត្លង់ទិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្វែករក បានរកឃើញកម្ទេចកម្ទីសំខាន់ៗនៅកន្លែងបាញ់ធ្លាក់ រួមទាំងឧបករណ៍ចាប់សញ្ញាអាទិភាព និងបំណែកអេឡិចត្រូនិចផងដែរ។

លើសពីនេះ ដងអង់តែនប្រវែងពី៩ទៅ១២ម៉ែត្ររបស់បាឡុង គឺស្ថិតក្នុងចំណោមវត្ថុដែលត្រូវបានរកឃើញនោះ។

ពេលនេះ FBI កំពុង​ពិនិត្យ​មើល​វត្ថុទាំងនោះ ​ដែលសហរដ្ឋ​អាមេរិក​និយាយ​ថា​ ​ត្រូវ​បាន​ប្រើ​ដើម្បី​ស៊ើបការណ៍​លើ​ទីតាំង​យោធា​ដ៏រសើប។

គួរបញ្ជាក់ថា អាមេរិក​បាន​បាញ់​ទម្លាក់​វត្ថុ​ចំនួន​បី​ទៀត ​ចាប់​តាំង​ពីការបាញ់ទម្លាក់​វត្ថុ​ទី​មួយ​នៅ​ថ្ងៃ​ទី០​៤ ខែ​កុម្ភៈមក។

មន្ត្រីអាមេរិកអះអាងថា បាឡុងហោះរយៈកម្ពស់ខ្ពស់ គឺមានប្រភពមកពីប្រទេសចិន ហើយត្រូវបានប្រើប្រាស់សម្រាប់ការឃ្លាំមើល ប៉ុន្តែទីក្រុងប៉េកាំងនិយាយថា វាគ្រាន់តែជាយានត្រួតពិនិត្យអាកាសធាតុដែលហោះវង្វេងផ្លូវប៉ុណ្ណោះ។

ចាប់តាំងពីឧប្បត្តិហេតុដំបូង, វត្ថុហោះក្នុងរយៈកម្ពស់ខ្ពស់ចំនួនបីបន្ថែមទៀត ដែលយន្តហោះចម្បាំងអាមេរិក បានបាញ់ទម្លាក់គឺស្ថិតនៅលើរដ្ឋអាឡាស្កា, ទឹកដី Yukon របស់កាណាដា និងបឹង Huron នៅព្រំដែនសហរដ្ឋអាមេរិក-កាណាដា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន វាយបកទៅអាមេរិកវិញ រឿង បាឡុងហោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម