ព័ត៌មានជាតិ
ខេត្តកំពង់ធំបញ្ចប់ការងារកាត់ឆ្វៀលដីចេញពីបឹងទន្លេសាបជូនពលរដ្ឋ
ការកែសម្រួលព្រំប្រទល់ដោយកាត់ឆ្វៀលដីចេញពីតំបន់បឹងទន្លេសាបប្រគលជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានបញ្ចប់ទាំងស្រុង។
លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំបានឱ្យដឹងនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា ភូមិឃុំដែលពាក់ព័ន្ធជាមួយនឹងបឹងទន្លេសាប នៅក្នុងខេត្តកំពង់ធំបានបញ្ចប់ទាំងស្រុង រួមទាំងផ្ទៃដីជាង ៣ ម៉ឺនហិកតាបានបញ្ចប់ការឆ្វៀលហើយ។
លើកលែងឃុំចំនួនពីរដែលនៅកណ្ដាលទន្លេសាប មានឃុំពាមបាង នៃស្រុកស្ទោង និងឃុំផាត់សណ្ដាយ នៃស្រុកកំពង់ស្វាយ។លោក លោកអភិបាលខេត្តកំពង់ធំ បញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំនេះជាងរយឆ្នាំមកហើយ ដែលមានវត្តអារាម ខណៈនេះ ក្រុមការងារខេត្តបានចុះទៅទីតាំងផ្ទាល់ដើម្បីសិក្សាលទ្ធភាពកាត់ឆ្វៀលឱ្យកាន់តែតូចកាលណាកាន់តែល្អសម្រាប់ការអភិរក្សធនធានធម្មជាតិ ពីព្រោះនៅទីនោះគាត់មាលំនៅឋានអចិន្ត្រៃដែលមានយូរហើយ និងមនជំរកនារដូវប្រាំង ខណៈរដូវវស្សាពួកគាត់ចល័តទៅតាមទឹក។ មួយក្រុមគាត់មានផ្ទះរឹងមាំនៅ មួយក្រុមទៀតគាត់ចល័តតាមទឹក។
សូមបញ្ជាក់ថា ខេត្តបានទទួលអនុក្រឹត្យពីប្រមុខរដ្ឋាភិបាលបានផ្ដល់សិទ្ធឱ្យពួកគាត់អាស្រ័យផលនៅក្នុងតំបន់ដែលផ្ដល់គោលនយោបាយ។ រដ្ឋបាលខេត្តបានកែសម្រួលព្រំប្រទល់តំបន់២ ពីតំបន់១ ជូនប្រជាពលរដ្ឋបានចំនួនជាង ១ ម៉ឺនគ្រួសារ (១០ ៨០៣) ដែលមានផ្ទៃដីរហូតដល់ ១៧ ៣៣៩ ហិកតា។ គោលយោបាយនេះ គឺបានផ្ដល់សិទ្ធ ជូនប្រជាពលរដ្ឋបន្ថែម ពីតំបន់២ មកតំបន់១ នេះគឺតម្លើងសិទ្ធកាន់កាប់។
ក្រៅពីនេះគឺការសម្រួលព្រំប្រទល់តំបន់ ៣ ដែលជាតំបន់ហាមឃាត់ដាច់ខាត មកតំបន់២ ជូនពលរដ្ឋបានទៅដល់ ៨ ៦៦១ គ្រួសារ ស្មើនឹងផ្ទៃដី ៣ ៤១៥៩ ហិកតា។ ដែលពលរដ្ឋពីដើមពុំមានសុវត្ថិភាពក្នុងការអាស្រ័យផល រហូតមានសិទ្ធិពេញលេញ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?