Connect with us

បច្ចេកវិទ្យា

វេទិកាណាត់ជួប Tinder បើកដំណើរការមុខងារថ្មីនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់

បានផុស

នៅ

មុខងារថ្មីរបស់កម្មវិធី Tinder ដែលជាវេទិកាណាត់ជួប បានបញ្ចេញមុខងារថ្មីៗជាច្រើនសម្រាប់អ្នកប្រើប្រាស់របស់ខ្លួននៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដែលនឹងផ្តល់ឱ្យអ្នកប្រើប្រាស់អាចលាក់អំពីប្រវត្តិរូបយ៉ាងសុវត្ថិភាព មិនចង់ធ្វើការណាត់ជួបនរណាម្នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុខងារថ្មីដែលបានដាក់ឱ្យប្រើប្រាស់នៅលើ Tinder មានគោលបំណងធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងពីរបៀបដែលពួកគេមិនចង់ធ្វើការណាត់ជួបឱ្យកាន់តែមានសុវត្ថិភាព។ ខណៈពេលដែលមុខងារឈ្មោះថា Incognito គឺជាជំហានមួយឡើងពីការលាក់កម្រងព័ត៌ មានរបស់អ្នកយ៉ាងពេញលេញ សមាជិកនៅលើ Tinder នៅតែអាច ‘ចូលចិត្ត’ និង ‘Nope’ មនុស្សណាម្នាក់នៅលើកម្មវិធី។

មុខងារថ្មីនេះ នឹងធ្វើឱ្យកម្រងព័ត៌មានរបស់អ្នកអាចមើលឃើញចំពោះតែអ្នកដែលអ្នក ‘ចូលចិត្ត’ នៅលើកម្មវិធីប៉ុណ្ណោះ។អ្នកនឹងបង្ហាញនៅក្នុងការណែនាំរបស់អ្នកតែប៉ុណ្ណោះដែលអ្នកពេញចិត្ត ជាពិសេសមុខងារ Incognito គឺជាមុខងារពិសេសដែលអាចប្រើបានសម្រាប់តែសមាជិក Tinder+, Gold និង Premium នៅលើវេទិកាប៉ុណ្ណោះ។

យ៉ាងណាមិញវេទិកាណាត់ជួប Tinder មានសមាជិកច្រើនជាង ៥០ ភាគ ជាពិសេសពួកគេមានអាយុ ១៨ដល់២៥ ឆ្នាំ ដោយសមាជិក Tinder អាចចូលប្រើការកំណត់ទម្រង់របស់ពួកគេ ដើម្បីជ្រើសរើសគោលដៅស្វែងរកដូចជា មិត្តភ័ក្ដិ និងសង្សារជាដើម ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Facebook កើនអ្នកប្រើប្រាស់ ២ ពាន់លាននាក់ កាលពីចុងឆ្នាំមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម