Connect with us

ព័ត៌មានជាតិ

ការទិញធានារ៉ាប់រងទទួលបានការប្រាក់ទាប តែមានអត្ថប្រយោជន៍ច្រើនជាងធនាគារ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់និយ័តករធានារ៉ាប់រងកម្ពុជា បានអះអាងថា ការទិញធានារ៉ាប់រងទទួលបានការប្រាក់ទាបជាងការផ្ញើប្រាក់​នៅធនាគារ ប៉ុន្តែទទួលបានអត្ថប្រយោជន៍ច្រើនជាង នៅពេលអ្នកទិញនោះបាត់បង់អាយុជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការចូលរជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ជាមួយក្រុមហ៊ុនចំនួន២ កាលពីរសៀលថ្ងៃទី១៣ កុម្ភៈ លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមាន​ប្រសាសន៍ថា បច្ចុប្បន្ននេះការធានារ៉ាប់រងអាយុជីវិតមានពីរប្រភេទ គឺការធានារ៉ាប់រងលក្ខណៈសន្សំ និងការធានារ៉ាប់រង​លក្ខណៈការពារ។ ក្នុងចំណោមពីរនេះ ការធានារ៉ាប់រងលក្ខណៈសន្សំមានការពេញនិយមជាងគេនៅតំបន់អាស៊ី ដោយសារអ្នកទិញធានារ៉ាប់រងគិតថា នឹងទទួលបានប្រាក់ត្រឡប់មកវិញក្នុងករណីដល់កាលកំណត់មួយ ដែលគាត់នៅមិនទាន់អស់ជីវិត។

លោកស្រីបានបន្តថា« គាត់បង់ប្រាក់ហើយនៅមិនទាន់អស់ជីវិតគាត់អាចទទួលបានប្រាក់ត្រឡប់មកវិញ។ តែការប្រាក់​ដែលគាត់ទទួលបានទាបជាងការប្រាក់ដែលដាក់ធនាគារ។ប៉ុន្តែអ្វីដែលគាត់ទទួលបានអត្ថប្រយោជន៍​ច្រើនជាងធនាគារ​គឺទទួលបានការការពារនៅពេលគាត់ទទួលមរណភាពដោយទទួលបានរហូតដល់២០០ភាគរយឯណោះ»។

លោកស្រីបានបន្តទៀតថា ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជានេះ ហាក់នៅមានកម្រិតទាប​នៅឡើយ បើធៀបទៅនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន។ ប៉ុន្តែវាក៏ជាឱកាសមួយក្នុងការពង្រីកបន្ថែមឱ្យបានច្រើន ខណៈប្រជាពលរដ្ឋកម្ពុជាបានយល់ដឹងច្រើនពីវិស័យធានារ៉ាប់រងនេះ។

ការទិញធានារ៉ាប់រងប្រជាពលរដ្ឋត្រូវមានការយល់ដឹងនិងមានភាពជឿជាក់ទើបអាចទិញបាន ហើយត្រូវទិញពីក្រុមហ៊ុន​ណាដែលមានចេញអាជ្ញាបណ្ណត្រឹមត្រូវពីនិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីធានានូវហានិភ័យកើតឡើងព្រោះថា ក្រុមហ៊ុន​រកស៊ីផ្នែកធានារ៉ាប់រងគឺស្ថិតនៅក្រោមការគ្រប់គ្រងពីនិយ័តករធានារ៉ាប់រងកម្ពុជា។ នេះជាការបន្ថែមរបស់លោកស្រី ហោ សុវឌ្ឍនា។

អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបន្ថែមទៀតថា ក្នុងករណីបងប្អូនមានបញ្ហាជាមួយក្រុមហ៊ុន ហើយក្រុមហ៊ុន​មិនអាចដោះសស្រាយបានបងប្អូនអាចដាក់ពាក្យបណ្តឹងមកនិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្របសម្រួល និងដោះស្រាយ។ ក្នុងករណីនៅតែមិនអាចដោះស្រាយបាននោះ​នឹងបន្តបញ្ជួន​សំណុំរឿងទៅតុលាការ។

លោកស្រី បានបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនធានារ៉ាប់រងចំនួន៤០ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុន​ធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១​និងក្រុមហ៊ុនខ្នាតតូចចំនួន៧៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម