Connect with us

ព័ត៌មានជាតិ

អ្នកលក់ផ្កានៅភ្នំពេញ រំពឹងថា យប់នេះនឹងលក់ដាច់ជាងឆ្នាំមុន

បានផុស

នៅ

ម្ចាស់ហាងផ្កាមួយរូប ឈ្មោះ អាមួយ ដែលតែងលក់នៅទីតាំងណាហ្គាវើល និងម្តុំវិមានឯករាជ្យ សង្ឃឹមថា ការលក់ផ្កានៅយប់ថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រលាញ់នេះ នឹងដាច់ជាងឆ្នាំមុន។ អ្នកលក់ផ្ការូបនេះបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ការលក់ផ្កា គឺមានការកើនឡើងរហូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាងអាមួយថា “យប់នេះ អាចនឹងមានអ្នកមកទិញផ្កាកាន់តែច្រើនបន្ថែមទៀត ព្រោះវាជាពេលសម្រាកពីការងារផង ហើយដោយសារមានការប្រគុំតន្ត្រី​​នៅក្បែរនេះផង ហេុតនេះ បើមានមនុស្សមកកម្សាន្តម្តុំនេះច្រើន ការលក់ផ្កា ក៏អាចនឹងដាច់ច្រើនទៅតាមហ្នឹងដែរ”។

មិនជាខុសគ្នាប៉ុន្មានទេ សម្រាប់ឆ្នាំនេះ មុនថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១សប្តាហ៍ ហាងផ្ការបស់អ្នកស្រី ទទួលបានការកុម្ម៉ង់ដល់ខ្ទង់ ៨០បាច់បាត់​​ ទៅហើយ និងមានការកុម្ម៉ង់ជាបន្តបន្ទាប់ តាមរយៈផេក ក៏ដូចជាមកទិញផ្ទាល់ដល់កន្លែងតែម្តង។

បើតាមការបញ្ជាក់ ឆ្នាំខ្លះ គាត់អាចលក់បានរហូតដល់ ១ពាន់បាច់ ទៅជិត ២ពាន់បាច់ ពិសេសក្នុង​ ឆ្នាំ២០១៩ ជាឆ្នាំដែលមុនកើតមានវិបិត្តជំងឺកូវីដ១៩ ។

អ្នកលក់ផ្ការូបនេះថា ភាគច្រើននៃអ្នកដែលកុម្ម៉ង់ផ្កាពីហាងរបស់ខ្លួន គឺកុម្ម៉ង់ជូន អ្នកមានគុណ ឬប្រពន្ធ ដែលក្នុងនោះ មានតែប្រហែល តិចតួចណ្ណោះ ដែលកុម្ម៉ង់សម្រាប់សង្សារ។

ដោយឡែក សម្រាប់អ្នកមីង ម៉ារី លក់ផ្កានៅម្តុំសាលាសន្ធរម៉ុកឯណេះវិញ អះអាងថា អ្នកដែល មកទិញផ្កានៅតូបរបស់អ្នកមីង ច្រើនតែជាសិស្សសាលា រាប់ចាប់ថ្នាក់អនុវិទ្យាល័យរហូតដល់ វិទ្យាល័យ ហើយភាគច្រើន ពួកគាត់កុម្ម៉ង់ដោយប្រាប់ថា ទិញជូនលោកគ្រូអ្នកគ្រូរបស់ពួកគាត់។

ម្ចាស់ហាងផ្ការូបនេះ បញ្ជាក់ទៀតថា ហាងផ្ការបស់គាត់មានទីតាំងនៅអ្នកលឿង ប៉ុន្តែដោយសារតែ នៅភ្នំពេញមានភាពអ៊ូអរជាង ហើយមនុស្សនិយមទិញផ្កាជូនក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ទើបគាត់តែងតែមកលក់នៅទីនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម