ជីវិតកម្សាន្ដ
តួឯកស្រីរឿង “ស្រមោលពិសស្នេហ៍” បង្ហោះសារក្រើនរម្លឹក កុំងប់ងុលនឹងការបង់រម្លស់ពេក
បន្ទាប់ពីតារាសម្ដែងស្រី Marie Broenner បាននិយាយក្នុងកម្មវិធីមួយថា ប្រជាជនថៃមានទម្លាប់ងប់ងុលនឹងការបង់រម្លស់ រហូតវាក្លាយជានិន្នាការចម្រូងចម្រាសដែលត្រូវបានគេលើកយកមកជជែកគ្នាក្នុងបណ្ដាញសង្គម។

ដោយឡែកនាថ្ងៃម្សិលមិញនេះ តួឯកស្រីក្នុងរឿង “ស្រមោលពិសស្នេហ៍” បានចេញមកបង្ហោះសារសុំទោស និងបញ្ជាក់ពីបញ្ហាដែលនាងបានលើកឡើងតាមរយៈ Instagram Stories ផ្ទាល់ខ្លួន ក្នុងនោះនាងបានថ្លែងសារថា “Marie ចង់ប្រើកន្លែងនេះដើម្បីបញ្ជាក់អំពីអ្វីដែលបានកើតឡើង! ពីខ្លឹមសារនៃឃ្លិប Marie បានប្រើពាក្យ “ប្រជាជនថៃ” ញៀននឹងទម្លាប់បង់រម្លស់ ដែលជាការពិត ខ្ញុំមិនចង់មានន័យអវិជ្ជមានទេ។ ព្រោះខ្ញុំសំដៅទៅលើខ្លួនខ្ញុំផងដែរ។ ខ្ញុំមានបទពិសោធន៍បង់រម្លស់ផ្ទះទាំងមូល ទាំងឡាន។ ក្រោយមក ខ្ញុំពិតជាមានការសោកស្ដាយយ៉ាងខ្លាំង ហើយនេះគ្រាន់តែចង់ផ្តល់យោបល់ នៅក្នុងអ្វីដែលខ្ញុំបានជួបប្រទះកន្លងមកតែប៉ុណ្ណោះ។

តារាសម្ដែងបានទាំងតួកាចនិងតួឯកស្រីរូបនេះ បានបញ្ចាក់ឲ្យកាន់តែច្បាស់ទៀតថា តាមពិតទៅនាងចង់ចែករំលែកជាមួយអ្នកស្តាប់ ចង់ឲ្យអ្នកគ្រប់គ្នាប្រុងប្រយ័ត្នចំពោះការដំឡើងផ្សេងៗ នេះមិនមែនមានន័យថាការបង់រម្លស់មិនល្អ ឬមិនចាំបាច់នោះទេ។ ប្រហែលជាយើងជ្រើសរើសបង់រម្លស់ច្រើនដោយមិនគិតលម្អិត (តាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាង និងអ្នកដែលនៅជុំវិញនាង) អាចក្លាយជាថ្លៃដើមដែលលើសពីខ្លួនឯង ហើយអាចនឹងបង្កបញ្ហានៅថ្ងៃអនាគត។ យ៉ាងណាមិញនាងគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាគណនាឲ្យបានល្អ មិនមានចេតនាប្រមាថអ្នកដទៃទាល់តែសោះ។ ប្រសិនបើមានកំហុស ឬប្រើពាក្យខុស ឬបណ្តាលឲ្យមានការយល់ច្រឡំណាមួយ។ នាងក៏សុំទោសអ្នកទាំងអស់គ្នានៅទីនេះតែម្ដង!


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុគ្គលល្បី ៥ រូប មហាជនចង់ជូនផ្កាកុលាបក្នុងថ្ងៃនៃក្តីស្រឡាញ់បំផុត
ចុចអាន៖ម្ដាយ Chompoo រម្លឹកប្រវត្តិស្នេហ៍ផ្អែមល្ហែម ក្រោយឃើញកូនស្រីមានពាក្យចចាមអារ៉ាមឥតឈប់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត