Connect with us

សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មកម្ពុជា ចុះ MOU ជាមួយក្រុមហ៊ុនឯកជន​ជំរុញការធ្វើពាណិជ្ជ​កម្មតាមប្រព័ន្ធអេឡិចត្រូនិក

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនឡានតុន ក្លៅដ៏ សឺវីស ថេកណឡជី ឯ.ក ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការផ្សព្វផ្សាយផលិតផលកម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក។ ពិធីនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការ​ក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត​របស់ក្រសួង​ពាណិជ្ជកម្មក្នុង​ការកសាងភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ​លើការធ្វើពាណិជ្ជកម្មតាម​ប្រព័ន្ធអេឡិចត្រូនិក និងជំរុញការផ្សព្វផ្សាយផលិតផលកម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក ហើយតាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតឱ្យមានការតភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់​ក្រសួងពាណិជ្ជកម្ម ជាមួយនឹង Platform ដែលបង្កើតដោយវិស័យឯកជន ក្រោមកម្មវិធី Lanton Cloud ក្នុងការជំរុញឱ្យផលិតផលរបស់កម្ពុជាមានលទ្ធភាពពង្រីកទៅកាន់ទីផ្សារក្រៅប្រទេសឱ្យកាន់តែទូលំទូលាយថែមទៀត។

លោកបន្តថា ផ្អែកតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ព្រមទាំងយុទ្ធសាស្រ្តពា​ណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម បានអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសម្រេចនូវសមិទ្ធផលជាច្រើនដែលក្នុងនោះរួមមាន៖ ទី១-ការអនុម័ត និងប្រកាសឱ្យប្រើច្បាប់ស្តីពីពាណិជ្ជកម្មតាម​ប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកនេះ ដែលក្របខណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានច្បាប់ទាំងអស់នេះ បានផ្តល់ជាមូលដ្ឋានគតិយុត្តសម្រាប់​គាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ទី២-ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ាន​ស្តីពីពាណិជ្ជកម្មតាម​ប្រព័ន្ធអេឡិចត្រូនិក នៅក្នុងឆ្នាំ២០២២។ និង ទី៣-ការចូលរួមចរចាក្នុងជំពូកស្តីពីពា​ណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងតំបន់ (RCEP) ហើយដាក់ឱ្យអនុវត្តនៅដើមឆ្នាំ២០២២ ផងដែរ។ លើសពីនេះ ក្រសួងពាណិជ្ជកម្មក៏បាននឹងកំពុង​បន្តកិច្ចសហការ​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីកែលម្អនូវហេដ្ឋរចនាសម្ព័ន្ធផ្នែកឌីជីថល និងលើកកម្ពស់ប្រព័ន្ធអេ​កូឡូស៊ី នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ផងដែរ។

បន្ថែមពីនេះ ក្រោមគម្រោង Enhanced Integration Framework (EIF) លោករដ្ឋមន្រ្តី បញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានបង្កើតថ្នាលសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCam) ដែលបច្ចុប្បន្នបានទទួលនូវការចុះបញ្ជី និងការគាំទ្រយ៉ាងច្រើនពីវិស័យឯកជន និងបានសម្រួលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ផងដែរ។

លោក ប៉ាន សូរស័ក្តិ មានការរំពឹងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងរួមចំណែក្នុងការជំរុញ​ការងារពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសគឺការពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា ការការពារអ្នកប្រើប្រាស់ ការទាញយកប្រយោជន៍ពីបរិវដ្តកម្ម (Transformation of Digitalization) និងបដិវត្តន៍ឧស្សាហកម្មទី៤ (Industrial Revolution 4.0) ក៏ដូចជាការកសាងសមត្ថភាព​របស់មន្រ្តីរាជ​ការក្រសួងពាណិជ្ជកម្ម សម្រាប់ការប្រឡូកក្នុងកិច្ចចរចាផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យកាន់តែប្រសើរ​ឡើងបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម