ព័ត៌មានអន្ដរជាតិ
ជំនួយគ្រោះរញ្ជួយដី ដឹកទៅភាគពាយព្យប្រទេសស៊ីរីជាលើកដំបូង ខណៈមនុស្សស្លាប់កើនលើស ៤ម៉ឺននាក់ (មានវីដេអូ)
ក្បួនរថយន្តដឹកជំនួយ បានធ្វើដំណើរឆ្លងកាត់ព្រំដែនដែលបើកឡើងវិញ ចូលទៅក្នុងប្រទេសស៊ីរីភាគពាយព្យដែលគ្រប់គ្រងដោយក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល។
ខណៈក្តីសង្ឃឹមកាន់តែរលាយបាត់ ក្នុងការស្វែងរកមនុស្សនៅរស់ក្រោមគំនរអគាររយៈពេលជាង២០០ម៉ោងបន្ទាប់ពីការរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រនោះ ពេលនេះ ការផ្តោតសំខាន់គឺបានបង្វែរទៅជាការផ្តល់ស្បៀងអាហារ និងទីជម្រកដល់អ្នកនៅរស់រានមានជីវិតវិញ។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសតួកគីនិងស៊ីរី បានកើនឡើងលើសពី ៤ម៉ឺននាក់ហើយ បើគិតត្រឹមព្រឹកថ្ងៃពុធទី១៥ខែកុម្ភៈ។
ដំណើរដឹកជំនួយនេះ គឺជាលើកទីមួយហើយដែលក្បួនរថយន្តរបស់អង្គការសហប្រជាជាតិ (UN) បានប្រើប្រាស់ច្រកព្រំដែននេះ ដើម្បីផ្តល់ជំនួយចាប់តាំងពីត្រូវបិទក្នុងឆ្នាំ២០២០។
UN និយាយថា រថយន្តដឹកជំនួយមនុស្សធម៌ចំនួន១១គ្រឿង បានឆ្លងកាត់ច្រកព្រំដែន Bab al-Salam។
ទន្ទឹមនោះ រថយន្តដឹកជំនួយអន្តរភ្នាក់ងារចំនួន២៦គ្រឿងផ្សេងទៀត បានឆ្លងកាត់ច្រកព្រំដែន Bab al-Hawa ដែលជាច្រកចូលតែមួយគត់ សម្រាប់ជំនួយមនុស្សធម៌របស់ UN ដើម្បីទៅឲ្យដល់ប្រជាជនដោយផ្ទាល់ នៅភាគពាយព្យប្រទេសស៊ីរី។
ប្រធានផ្នែកមនុស្សធម៌របស់ UN លោក Martin Griffiths បានសរសេរនៅលើ Twitter ថា “ជំនួយឆ្លងដែនរបស់ UN គឺជាខ្សែជីវិត”។
គួរបញ្ជាក់ថា ក្បួនរថយន្តនេះបានឆ្លងកាត់ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីស៊ីរីលោក Bashar al-Assad យល់ព្រមអនុញ្ញាតឲ្យជំនួយរបស់ UN ចូលមកពីប្រទេសតួកគី តាមច្រកព្រំដែនចំនួនពីរបន្ថែមទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ មិនគួរឲ្យជឿ! ក្មេងស្រីតួកគី ជាប់ក្រោមគំនរអគារជាងមួយសប្តាហ៍ ត្រូវសង្គ្រោះបាន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ