Connect with us

ព័ត៌មានជាតិ

ស្ថាបនិកមីល្ពៅខ្មែរ បង្ហើប​គម្រោង​ថ្មី ផលិតមីបន្លែដាក់ក្នុងហាងស៊ុបវិញម្តង​

បានផុស

នៅ

លោក វ៉ាន់ គិមវ៉ាង ម្ចាស់សិប្បកម្មមីល្ពៅខ្មែរបាត់ដំបង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាបនិកសិប្បកម្មផលិតមីល្ពៅខ្មែរបាត់ដំបង កំពុងរៀបចំគម្រោង​សិប្បកម្មផលិតមីបន្លែមួយ​ប្រ​ភេទទៀត បន្ទាប់ពីទទួល​បានការគាំទ្រលើស្នាដៃចាស់។

លោក វ៉ាន់ គិមវ៉ាង ម្ចាស់សិប្បកម្មមីល្ពៅខ្មែរបាត់ដំបង បានបង្ហើបប្រាប់កម្ពុជាថ្មីនៅថ្ងៃពុធនេះថា លោកកំពុងរៀបចំគម្រោងផលិតមីបន្លែមួយប្រភេទទៀត ដោយកំពុងរៀបចំដាក់​ជូនទៅហាង​ដៃគូផ្តាច់មុខរបស់លោក ដែលស្នើឲ្យលោកផលិតមីបន្លែដាក់ក្នុងហាងស៊ុបរបស់ខ្លួន។

លោក វ៉ាន់ គិមវ៉ាង មិនទាន់​អាច​បញ្ជាក់ឈ្មោះប្រភេទបន្លែបានទេ ដោយបង្ការពីការចម្លង​ដោយ​គ្រាន់តែបង្ហើបប្រាប់ថា នៅ​ស្រុកខ្មែរ​មិន​ទាន់មានអ្នកធ្វើ​មីប្រភេទនេះនោះទេ ដោយគ្រោង​ចេញ​យ៉ាងយូរបំផុតរយៈពេល ១ ខែ ឬ២ខែ​ដ៍ខ្លីខាងមុខ។

ស្ថាបនិកសិប្បកម្មផលិតមីល្ពៅខ្មែររូបនេះ រំពឹងថា ប្រសិនបើលោកអាចផលិតបាន អាចនឹងមាន​ការ​ទាក់ទាញ និងទទួលបានការគាំទ្រ ពីអតិថិជន ដោយសារតែបន្លែអាច​ជួយសុខភាព​បានច្រើន​សម្រាប់មនុស្ស។

លោកថា កាលណាយើងលាយផលិតផលម្ស៉ៅ​បញ្ចូលជាមួយជាមួយ​បន្លែចម្រាញ់​ចេញជាមីនោះ​នឹង​មាន សារធាតុចិញ្ចឹមច្រើន ដែលខុសពីផលិតផលមីនៅលើទីផ្សារបច្ចុប្បន្ន ដោយ​លោកព្យា​យាម​បន្ថែមសារធាតុចិញ្ចឹមឲ្យបានច្រើនដែលមិនប៉ះពាល់ដល់សុខភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម