Connect with us

ព័ត៌មានអន្ដរជាតិ

សម្ព័ន្ធមិត្តលោកខាងលិច ប្ដេជ្ញាគាំទ្រឲ្យ អ៊ុយក្រែន វាយលុកទៅ រុស្ស៊ី វិញ

បានផុស

នៅ

សម្ព័ន្ធមិត្ត​លោកខាងលិចរបស់អ៊ុយក្រែន​និយាយ​ថា ពួកគេសន្យានឹងគាំទ្រអ៊ុយក្រែនក្នុងការវាយលុកទៅកាន់រុស្ស៊ីវិញនៅចន្លោះខែមេសា និងឧសភាខាងមុខ បន្ទាប់ពីកងទ័ពទីក្រុងមូស្គូ​បាន​ចាប់​ផ្តើម​សមរភូមិ​ថ្មី​នៅ​ភាគ​ខាង​កើត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីការពារជាតិមកពី ៥០ ប្រទេសបានប្រមូលផ្តុំគ្នានៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃអង្គារ ដោយនិយាយថា វាគឺជាពេលវេលាដ៏សំខាន់សម្រាប់សន្តិសុខរបស់ពួកគេ ហើយប្រទេសសម្ព័ន្ធមិត្តទាំងនេះនឹងនៅពីក្រោយ ក៏ដូចជាគាំទ្រអ៊ុយក្រែនជានិច្ច ដើម្បីប្រយុទ្ធស្វែងរកសេរីភាព ។​

ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយថា អ្វីដែលអ៊ុយក្រែនត្រូវធ្វើដំបូងគេ គឺបង្កើនសន្ទុះ និងបង្កើតលក្ខខណ្ឌដែលល្អនៅលើសមរភូមិប្រយុទ្ធ ។

ចំណែកពាក់ព័ន្ធនឹងការមិនផ្ដល់យន្តហោះចម្បាំងដល់អ៊ុយក្រែន, លោក Austin បញ្ជាក់​ថា រដ្ឋមន្ត្រី​ការពារជាតិ​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា ​រុស្ស៊ី​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​វាយប្រហារ​តាម​អាកាស​ដ៏ធំ​នោះ​ទេ ទើបយើងសម្រេចចិត្តមិនបញ្ជូនសព្វាវុធបែបនេះ ទោះបីជាមេដឹកនាំ​អ៊ុយក្រែន​បាន​ស្នើ​ឲ្យសម្ព័ន្ធមិត្ត​ផ្គត់ផ្គង់​យន្តហោះ​ដល់​ពួកគេក៏ដោយ​ ។

មកដល់ពេលនេះ ទាហានរុស្ស៊ីកំពុងវាយលុកកយ៉ាងសន្ធប់ ដើម្បីដណ្តើមយកទីក្រុង Bakhmut ដែល​ពួកគេ​មើល​ឃើញ​ថា ទីតាំងដ៏ល្អមួយ​នៅ​ភាគ​ខាង​កើត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកនិយាយថា ជ័យជម្នះនៅទីនោះ នឹងមិនមានឥទ្ធិពលជាយុទ្ធសាស្ត្រលើសង្គ្រាមទាំងមូលនោះទេ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖​ NHK

ចុចអាន ៖ ប្រមុខ ណាតូ ថាមិនជាប់ពាក់ព័ន្ធជម្លោះជាមួយ រុស្ស៊ី ទេ ប៉ុន្តែនឹងបន្តផ្ដល់ អាវុធឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

តំបន់​ចាក់​អង្រែ​ក្រោម​ឆ្នាំនេះ​អាច​កាត់បន្ថយ​ការលិចលង់​ដោយសារ​ជីក​ដាក់លូ​ហូ​ទៅ​អូរ​ស្ទឹង​ជ្រៅ​(​ស្ទឹង​ព្រែក​ត្នោត​)

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា​ ជំរុញគ្រប់ភាគីបន្តកិច្ចសហការ និងការលះបង់រួម ក្នុងការបង្កើតពិភពលោកសុវត្ថិភាពជាងមុន គ្មានការគំរាមកំហែងពីគ្រាប់មីន

ព័ត៌មានជាតិ៩ ម៉ោង មុន

អង្គការសង់ត្រាល់សារភាពថា របាយការណ៍របស់ខ្លួនគ្មានលក្ខណៈវិទ្យាសាស្ត្រ និងគ្មានវិជ្ជាជីវៈដែលបង្កឱ្យមានការប្តឹងតវ៉ា

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យរង​ក្រសួងការងារ ចាត់ទុកការផ្សាយរបស់សារព័ត៌មានរស់លើដីបរទេសមួយថាជាព័ត៌មានបំពុលសង្គម

បច្ចេកវិទ្យា១០ ម៉ោង មុន

មកស្គាល់ App ទាំង៤ របស់ក្រសួងអប់រំ និងនិយមន័យនៃការប្រើប្រាស់

ព័ត៌មានជាតិ១៩ ម៉ោង មុន

បញ្ចេញបញ្ជី​​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​​ស្របច្បាប់នៅកម្ពុជា បញ្ចៀស​ពលរដ្ឋ​កុំ​ប្រើ​សេវាក្រៅផ្លូវការ​នាំ​ហានិភ័យ​ខ្ពស់

វប្បធម៌ ជំនឿ២១ ម៉ោង មុន

កំហុស ៣ យ៉ាង តាមជំនឿហុងស៊ុយ មិនគួរធ្វើដាច់ខាតសម្រាប់ទ្វារផ្ទះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមានពីគ្រោះថ្នាក់ បើអាមេរិក នៅតែបន្តជួយអាវុធដល់ អ៊ុយក្រែន

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត ចុះកុងត្រា ១២ ឆ្នាំឱ្យក្រុមហ៊ុន គ្រប់គ្រងសេវាលក់រាយ ​មុនពេលព្រលានយន្តហោះ​អន្តរជាតិតេជោបើកដំណើរការ

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលខណ្ឌព្រែកព្នៅ បញ្ជូនខ្លួនលោក ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម