Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអតីតសាធារណរដ្ឋសូវៀតចោទ រុស្ស៊ី ថាកំពុងផ្ដួលរំលំរដ្ឋាភិបាល​របស់ខ្លួន

បានផុស

នៅ

ប្រធានាធិបតី​ប្រទេស​ម៉ុល​ដាវីលោកស្រី ​ Maia Sandu បាន​ចោទប្រកាន់​រុស្ស៊ី​ថា កំពុង​រៀបចំ​ផែនការ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោកស្រី បន្ទាប់ពីប្រទេសជិតខាងអ៊ុយក្រែន ក្លាយជាឧទាហរណ៍ស្រាប់ ។

លោកស្រី ​ Maia Sandu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Sandu បាននិយាយកាលពីថ្ងៃអង្គារថា ផែនការនេះ គឺពាក់ព័ន្ធនឹងការបញ្ជូនបុគ្គលិកដែលបានទទួលការបណ្តុះបណ្តាលពីប្រទេសរុស្ស៊ី បេឡារុស និងបណ្តាប្រទេសផ្សេងទៀត ដើម្បីព្យាយាមជំរុញការតវ៉ារបស់ជនស៊ីវិល និងវាយប្រហារអគាររដ្ឋាភិបាលក្នុងប្រទេសម៉ុលដាវី ។

លោកស្រី Sandu បានបញ្ជាក់ទៀតថា គោលបំណងរបស់រុស្ស៊ី គឺដើម្បីបង្អាក់ក្តីសង្ឃឹមរបស់ប្រទេសអតីតសាធារណរដ្ឋសូវៀតមួយនេះ ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប ហើយដាក់ប្រទេសជាតិស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឆ្លើយតបទៅវិញកាលពីថ្ងៃអង្គារ ដោយហៅការអះអាងរបស់ម៉ុលដាវីថា “គ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ទាល់តែសោះ” ។

លោកស្រី Zakharova បាននិយាយថា បណ្តាប្រទេសលោកខាងលិច និងអ៊ុយក្រែន បានធ្វើការចោទប្រកាន់ដោយមិនអាចទទួលយកបាន ហើយបន្ទាប់មកប្រើប្រាស់វាដើម្បីបង្ហាញពីភាពត្រឹមត្រូវ ទាំងដែលខ្លួនកំពុងប្រព្រឹត្តខុសច្បាប់ ។

លោកស្រី Maria Zakharova

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីមក, ប្រទេសម៉ុលដាវី បានបិទដែនអាកាសរបស់ខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីកាំជ្រួចមីស៊ីលរបស់រុស្ស៊ីបានរំលោភលើដែនអាកាសរបស់ខ្លួន ក្នុងអំឡុងពេលវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី បង្អួតអាវុធទំនើបបំផុតប្រមាណ ២០០ ប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម