Connect with us

ជីវិតកម្សាន្ដ

ម្សិលមិញ Min បង្ហាញខ្លួនមិត្តប្រុសផ្លូវការ តែនៅតែជាអាថ៌កំបាំង

បានផុស

នៅ

ក្រោយនៅលីវគ្មានគូគាប់ទ្រនាប់ចិត្តមកជាយូរឆ្នាំ តារាសម្ដែងស្រី Min Pechaya បានប្រកាស​ពី​ទំនាក់ទំនង​ជាមួយ​បុរស​អាថ៌កំបាំង​ម្នាក់​ជា​ផ្លូវការ​ ប៉ុន្តែមិនបានបង្ហាញ​អត្តសញ្ញាណ​ថា​ជា​នរណា​ឡើយ។ ដែលនេះជាមន្ទិលសម្រាប់អ្នកគាំទ្រនាងជាខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារ​កាល​ពី​ម្សិលមិញ​នេះ​ គឺ​ជា​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ តារា​សម្ដែង​ប្រចាំ​ប៉ុស្តិ៍​លេខ៣​ Min Peachya បាន​បង្ហោះ​រូប​ផ្កា​កុលាប​ពណ៌​ទឹកក្រូច​មួយ​បាច់​យ៉ាង​ធំ​លើ​បណ្ដាញ​សង្គម Instagram ផ្ទាល់ខ្លួនព្រមជាមួយ​នឹង​សំណេរ​ដ៏​ផ្អែមល្ហែម​និងខ្លីៗ​ថា “ឆ្នាំ​នេះ​ខ្ញុំមានផ្កា”។ យ៉ាងណាមិញ​រូប​ប៉ុន្មាន​សន្លឹក​របស់ Min ​បានក្លាយ​ជា​ប្រស្នា​សម្រាប់​ហ្វេន​ចូល​មក​ទស្សទាយ​ថា​បុរស​នៅ​លាក់​ខ្លួន​ក្រោយ​បាច់​ផ្កា​កុលាប​ជា​នរណា ខណៈអ្នកខ្លះបាន​ព្យាយាម​ពង្រីក​ទាំង​ដៃ និង​សក់​ដែល​នឹង​ស្រដៀង​នឹងមនុស្សប្រុស​ដែល​ពួកគេ​ធ្លាប់​ស្គាល់។

ទោះយ៉ាងណា មុនថ្ងៃនៃក្ដីស្រលាញ់មកដល់​ Min Peachaya ធ្លាប់បានបង្ហើបថា ថ្ងៃនៃសេចក្ដីស្រលាញ់ខាងមុខ នាងនឹងបង្ហាញមុខគូស្នេហ៍ ខណៈពេលនោះអ្នកគាំទ្រជាច្រើន​មានការ​ភ្ញាក់ផ្អើល​ និងចូលទៅបញ្ចេញមតិ​នៅ​លើ​គណនីរបស់​នាងយ៉ាងភ្លូកទឹកភ្លូកដីថែមទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តួឯកស្រីរឿង “ស្រមោលពិសស្នេហ៍” បង្ហោះសារក្រើនរម្លឹក កុំងប់ងុលនឹងការបង់រម្លស់ពេក

ចុចអាន៖បាក់ទឹកចិត្តរឿងស្នេហា ៣ ឆ្នាំ Chippy ទើបហ៊ានបង្ហោះរូបគូស្នេហ៍ថ្មីក្នុងថ្ងៃ Valentine

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម