Connect with us

ព័ត៌មានជាតិ

ក្រសួងការងារដាក់កំហិតសហគ្រាសគ្រឹះស្ថានចំនួន៣៥៨ ឲ្យកែលម្អលក្ខខណ្ឌទូទៅចៀសវាងការផាកពិន័យ

បានផុស

នៅ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់កំហិតសហគ្រាសគ្រឹះស្ថានចំនួន៣៥៨សហគ្រាសគ្រឹះស្ថានឱ្យកែលម្អលក្ខខណ្ឌទូទៅឱ្យបានល្អប្រសើរឡើងវិញដើម្បីចៀសវាងទទួលរងនូវការផាកពិន័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសាលាស្តីពីគោលការណ៍ណែនាំអំពីដែនកំណត់នៃការដោះស្រាយវិវាទការងាររួមនៅព្រឹកថ្ងៃទី១៥ កុម្ភៈនេះ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ប្រាក់ ចាន់ធឿន
រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានបញ្ជាការឯកភាពអធិការកិច្ចការងារបានមាន
ប្រសាសន៍ថា រយៈពេល២ឆ្នាំចុងក្រោយនេះក្រសួងការងារបានចុះធ្វើអធិការកិច្ចតាមសហគ្រាសគ្រឹះស្ថានបានចំនួន​៣៣៩៣លើក។ តាមរយៈការងារនេះក្រសួងបានដាក់កំហិតឱ្យសហគ្រាសគ្រឹះស្ថានដែលមិនទាន់បានបំពេញបែបបទស្តីពីសហគ្រាសគ្រឹះស្ថាន និងមិនព្រមកែលម្អលក្ខខណ្ឌទូទៅនៃការងារសុវត្តិភាពនិងសុខភាពការងារឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការការចំនួន៣៥៨សហគ្រាសគ្រឹះស្ថានហើយបានធ្វើការផាកពិន័យចំនួន២០សហគ្រាសគ្រឹះស្ថាន។

លោករដ្ឋលេខាធិការបានបន្តថា លើសពីនេះទៀតគិតត្រឹមឆ្នាំ២០២២ ក្រសួងបានទទួលពាក្យបណ្តឹងពាក់ព័ន្ធនឹងវិវាទការងារចំនួន៩០៦ករណី ក្នុងនោះការដោះស្រាយសះជាចំនួន៥៤២ករណីស្មើនឹង៥៩,៨២ភាគរយ។ ក្នុងបណ្តឹងចំនួន៩
០៦ករណីបណ្តឹងផ្នែកវិវាទបុគ្គលចំនួន៦៨១ករណីដោះស្រាយសះជារវាងគូភាគីវិវាទចំនួន២៧៥ករណី និងបណ្តឹងវិវាទការងាររួមចំនួន២២៥ករណីបានដោះសះជាមានអត្រា៦៨ភាគរយ។

លោករដ្ឋលេខាធិការបានបន្តទៀតថា ជាមួយគ្នានេះដែរនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះក្រសួងការងារបានដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មបានចំនួន១៤៨ករណីក្នុងនោះបានដោះស្រាយសះជាចំនួន១៤១ករណី។ក្នុងចំណោមនោះឆ្នាំ២០២១បានដោះស្រាយបញ្ហាកូដកម្មចំនួន៦២ករណីដោះស្រាយសះជាចំនួន៥៨ករណីនិងឆ្នាំ២០២២ដោះស្រាយបានចំនួន៦៨ករណីដោះស្រាយសះជាបានចំនួន៦៥ករណី។

ដោយឡែកបញ្ហាបាតុកម្មឆ្នាំ២០២១ដោះស្រាយបានចំនួន១៣ករណីដោះស្រាយសះជាបានទាំង១៣ករណី និងឆ្នាំ២០២២ដោះស្រាយបាន៥ករណីដោះស្រាយសះជាបានទាំង៥ករណី៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ៩ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ១០ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម២០ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១៩ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម