វប្បធម៌ ជំនឿ
ឧបករណ៍ក្រួសបំបែក តាមខ្ពង់រាបនៃទន្លេមេគង្គ៖ ដើមកំណើតនៃយុគថ្មបំបែកចាស់
វប្បធម៌ក្រួស ជាវប្បធម៌ចាស់ជាងគេបំផុតក្នុងបុរេប្រវត្តិសាស្រ្តដែលមានអាយុកាលជាងបីលានឆ្នាំមកឯណោះ ហើយបានរីកសាយពីទ្វីបអាហ្វ្រិក ទៅទ្វីបអាស៊ី និងទ្វីបអឺរ៉ុប។

សារមន្ទីរជាតិកម្ពុជា បានបង្ហាញថា ក្រួសស្ថិតនៅតាមមាត់ស្ទឹង ឬបាតស្ទឹង ជាឧបករណ៍ជំនាន់ដើមដែលមនុស្សក្នុងយុគសម័យបុរេប្រវត្តិបានដំបំបែកឱ្យមានមុខមុតមួយ ឬច្រើនដើម្បីប្រើប្រាស់ជំនួសកាំបិតនាពេលបច្ចុប្បន្នសម្រាប់ កាត់ កោស ចិត ជាដើម។

ដោយឡែកនៅស្រុកខ្មែរឯណេះវិញ មានភូគ្គព្ភវិទូ (ធរណីវិទូ) បារាំងម្នាក់ឈ្មោះ អេដម៉ុង ស៉ូរាំង បានរកឃើញឧបករណ៍ក្រួសនៅក្នុងល្បាក់ដីល្បាប់ចាស់ៗនៃទន្លេធំ នាខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលមានដុំថ្មគ្រើមរទុះៗពណ៌ខ្មៅស្រអាប់ហៅថា ថ្មពពុះសំរឹទ្ធ និងបានពណ៌នាលម្អិតជាលើកដំបូងក្នុងឆ្នាំ១៩៦៣។ ថ្មពពុះសំរឹទ្ធ ជា សិលារាវដែលរលាយក្នុងដីដោយកម្តៅរាប់ពាន់អង្សា ហើយខ្ទាតចេញមកលើអាកាសកម្ពស់ច្រើនគីឡូម៉ែត្រជាតំណក់តូច ធំ រាងមូល ឬទ្រវែង នៅពេលមានដុំអាចម៍ផ្កាយបុកទង្គិចលើផែនដី នៃបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។

នៅបស្ចឹមប្រទេសអំឡុងសតវត្សរ៍ទី២០ គេដាក់ឈ្មោះថ្មប្រភេទនេះតាមភាសាក្រិចបុរាណថា ”តិកទីត” ដែលពាក្យ ”តិកតូស” មានន័យថា រលាយ។ ដោយសារថ្មនេះហើយទើបអ្នកស្រាវជ្រាវយល់ថា ល្បាក់ដីល្បាប់ទាំងនេះមានអាយុកាលជាងប្រាំបីសែនឆ្នាំ៕

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?