Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារណែនាំដល់មន្ត្រីត្រូវដោះស្រាយវិវាទការងារឈរលើមូលដ្ឋានច្បាប់ តម្លាភាព និងប្រកបដោយវិជ្ជាជីវៈ

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់មន្ត្រីអធិការកិច្ចក្រសួងទាំងអស់ត្រូវបន្តដោះស្រាយវិវាទការងារទៅតាមនីតិវិធីដោយឈរលើមូលដ្ឋានច្បាប់ ភាពស្មោះត្រង់ តម្លាភាព មិនលំអៀង និងប្រកបដោយវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសិក្ខាសាលា ស្តីពី “គោលការណ៍ណែនាំអំពីដែនកំណត់នៃការដោះស្រាយវិវាទការងាររួម” នៅព្រឹកថ្ងៃទី១៥ កុម្ភៈនេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «មន្ត្រីយើងត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថដោះស្រាយវិវាទការងារត្រូវ​ឈរឱ្យចំកណ្តាលបើយើងលំអៀងទៅខាងណាមួយពិតជាលំបាកហើយបើលំអៀងលើកម្មករបន្តិចអាចបានតែបើលំ
អៀងលើថៅកែពិតជាមានសំណួរពីសំណាក់មតិជាតិនិងអន្តរជាតិ»។

លោករដ្ឋមន្ត្រីបានបន្តថា ដូចនេះមន្ត្រីអធិការកិច្ចការងារត្រូវមានវិធីសាស្ត្រទន់ភ្លន់ និងត្រូវចេះបត់បែនក្នុងការដោះស្រាយវិវាទការងារដោយយកច្បាប់ជាមូលដ្ឋាន។ប៉ុន្តែរឿងខ្លះក៏មិនអាចយកច្បាប់ទៅដោះស្រាយបានទាំងអស់នោះដែរត្រូវប្រើការដោះស្រាយតាមបទពិសោធន៍និងទេពកោសល្យរបស់មន្ត្រីក្នុងការបំពេញតួនាទីរៀងៗខ្លួនដោយមិនមាននរណម្នាក់បង្រៀនបានទេ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាមួយគ្នានេះដែរត្រូវអនុវត្តតាមគោលការណ៍ណែនាំស្តីពីនីតិវិធីនៃការដោះស្រាយវិវាទការងាររួម កូដកម្ម និងបាតុកម្មឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងការទទួលខុសត្រូវ។ ត្រូវមានភាពបុរេសកម្មក្នុងការដោះស្រាយនូវរាល់បញ្ហានៅក្នុងទំនាក់ទំនងវិជ្ជាជីវៈដូចជាចុះអធិការកិច្ចការងារ ដោះស្រាយវិវាទការងារ កូដកម្មបាតុកម្មស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងស្មារតីសហការជិតស្និទ្ធដោយមិនត្រូវបណ្តោយឱ្យជម្លោះ ឬវិវាទការងារណាមួយត្រូវបានអូសបន្លាយក្នុងការដោះស្រាយរហូតធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិជាដាច់ខាត។ ទន្ទឹមនឹងនោះត្រូវបន្តអនុវត្តយុទ្ធនាការ “រោងចក្រ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យរួមមាន ១.មានលក្ខខណ្ឌការងារល្អ (ប្រសើរជាងច្បាប់) ២. មានទំនាក់ទំនងវិជ្ជាជីវៈល្អ ៣.មានសុវត្ថិភាព និងសុខភាពការងារ ៤. មានកម្មវិធីលើកកម្ពស់ផលិតភាពការងារ និង៥. មានកម្មវិធីទទួលខុសត្រូវសង្គម និងត្រូវធានាថា រាល់ការអនុវត្តវិធានការនានាត្រូវបានធ្វើការពិចារណាហ្មត់ចត់ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមានដើម្បីបម្រើផលប្រយោជន៍រួមសំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈដែលជាកត្តាស្នូលក្នុងការទាក់ទាញការវិនិយោគ និងរក្សាការងារជូនបងប្អូនកម្មករនិយោជិតពិសេសត្រូវបន្តចូលរួមអនុវត្តនូវអនុសាសន៍ទាំង ១០ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោករដ្ឋមន្ត្រីបានបន្ថែមថា លើសពីនេះទៀតការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាអាទិភាពការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរួមកម្លាំងគ្នាសម្រេចឱ្យបានស្របពេលដែលរាជរដ្ឋាភិបាលកាន់តែផ្តោតការយកចិត្តទុកដាក់តាមរយៈការអនុវត្តគោលនយោបាយពាណិជ្ជកម្មអន្តរជាតិផ្សាភ្ជាប់នឹងលក្ខខណ្ឌការងារ សំដៅធានាថា សិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងលក្ខខណ្ឌការងារនៅកម្ពុជាអនុលោមទៅតាមច្បាប់
និងលិខិតបទដ្ឋានគតិយុត្តជាតិ និងបទដ្ឋានអន្តរជាតិខាងការងារ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បេសកកម្មរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធានាឱ្យបាននូវអនុលោមភាពការងារ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិតក៏ដូចជាផ្តល់នូវបរិយាកាសការងារនិងវិនិយោគប្រកបដោយចីរភាពនិងភាពធន់ដើម្បីបន្តទាក់ទាញបាននូវការវិនិយោគ និងការបញ្ជាទិញពីអន្តរជាតិព្រមទាំងរក្សាបាននូវកេរ្តិ៍ឈ្មោះជាប្រទេសផលិតផលិតផលស្អាតស្អំដែលមិនមានការរំលោភបំពានសិទ្ធិនិងលក្ខខណ្ឌការងារ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១០ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៩ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម