Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រធានា​ធិបតីអាល្លឺម៉ង់ ដែលបានវាយតម្លៃល្អអំពីប្រទេសកម្ពុជា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះលោក Frank-Walter Steinmeier ប្រធានា​ធិបតីអាល្លឺម៉ង់ ដែលបានវាយតម្លៃល្អអំពីប្រទេសកម្ពុជា និងបានជួយដល់ប្រទេសកម្ពុជា លើវិស័យដោះមីន វិស័យវប្បធម៌ និងវិស័យដទៃទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងអំណរគុណនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោក Frank-Walter Steinmeier ប្រធានា​ធិបតីអាល្លឺម៉ង់ នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

នៅក្នុងជំនួបនេះ លោក Frank-Walter Steinmeier បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានទទួលបដិសណ្ឋារកិច្ចលោកយ៉ាងកក់ក្ដៅ និងបានជម្រាបជូនថា លោកពិតជាមានកិត្តិយសណាស់ ដែលបាមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសក្នុងនាមជាប្រធានាធិបតីទីមួយរបស់អាល្លឺម៉ង់ អញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។

លោកប្រធានាធិបតីអាល្លឺម៉ង់ បានជម្រាបជូនសម្ដេចតេជោ បន្តថា លោកបានទៅទស្សនកិច្ចមជ្ឈ​មណ្ឌ​លដោះមីន ហើយអ្វីដែលលោកមើលឃើញ គឺថាមជ្ឈមណ្ឌលនេះ បានជួយដល់ជីវិតរបស់ប្រជាជន អាចឲ្យប្រជាជនទៅរស់នៅ បង្កបង្កើនផល និងប្រកបមុខរបរចិញ្ចឹមជីវិត នៅទីតាំងដែលបានដោះមីនរួច។ ក្នុងន័យនេះ ការចូលរួមរបស់អាល្លឺម៉ង់លើវិស័យដោះមីន គឺមានអត្ថន័យជាខ្លាំង និងត្រឹមត្រូវជាខ្លាំង។

លោក Frank-Walter Steinmeier បានជម្រាបជូនសម្ដេចតេជោ ដែរថា លោក បានទៅទស្សនាប្រាសា​ទអង្គរវត្ត ដែលជាសម្បត្តិវប្បធម៌ដ៏ស្កឹមស្កៃ និងអស្ចារ្យ ហើយដែលកំពុងត្រូវការ ការថែរក្សា។ លោកក៏បានបង្ហាញនូវក្ដីរីករាយ និងពេញចិត្ត ជាមួយនឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការថែរក្សាប្រាង្គប្រាសាទ ក្នុងរយៈពេល ២៥ឆ្នាំកន្លងមក ហើយកិច្ចសហប្រតិបត្តិការនេះ នឹងនៅតែបន្តទៀត។

ជាមួយគ្នានេះ លោក Frank-Walter Steinmeier ក៏បានសម្ដែងនូវការគោរពចំពោះសម្ដេចតេជោ ក្នុងនាមជាអ្នកដឹកនាំ ដោយដឹកនាំប្រទេសកម្ពុជា តាំងពីបាតដៃទទេ មកកាន់ការអភិវឌ្ឍជាលំដាប់ និងការកាត់បន្ថ​យភាពក្រីក្រ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបានបើកប្រទេសឡើងវិញលើគ្រប់វិស័យ ព្រមទាំងបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានយ៉ាងជោគជ័យ ទោះបីជាស្ថិតនៅក្នុងស្ថានភាព ដែលពិភពលោកនៅប្រឈមនឹងជំងឺកូវីដ-១៩ និងកំពុងប្រឈមនឹងការប្រែប្រួលភូមិសាស្រ្ដនយោបាយ ក៏ដោយ។

នៅក្នុងឱកាសនោះដែរ លោក Frank-Walter Steinmeier បានជម្រាបជូនសម្ដេចតេជោ ផងដែរ អំពីមហិច្ឆតារបស់អាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងមានបំណងក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក Frank-Walter Steinmeier សម្រាប់ការវាយតម្លៃល្អអំពីប្រទេសកម្ពុជា ហើយក៏ថ្លែងអំណរគុណចំពោះលោក ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលជួយដល់កម្ពុជាលើវិស័យដោះមីន វិស័យវប្បធម៌ និងវិស័យដទៃទៀត។

នៅក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោកប្រធានាធិបតីអាល្លឺម៉ង អំពីស្ថានភាពមីននៅកម្ពុជា ដែលត្រូវធ្វើការបោសសំអាតឲ្យអស់នៅឆ្នាំ ២០២៥ និងដំណើរជួយដោះមីនដល់ប្រទេសមួយចំនួន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ រួមទាំងការជួយបង្ហាត់មន្ត្រីដោះមីនរបស់ប្រទេសអ៊ុយក្រែន ដែលជាសកម្មភាពមនុស្សធម៌។

ដោយឡែក ពាក់ព័ន្ធនឹងប្រាង្គប្រាសាទវិញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា មានប្រាង្គប្រាសាទច្រើន ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលនេះជាមួយមោទនភាពមួយរបស់កម្ពុជា។ ប៉ុន្តែវាក៏ជាបន្ទុកមួយ សម្រាប់ការជួសជុល និងថែរក្សា។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការជួយរបស់អាល្លឺម៉ង់ រយៈពេល ២៥ឆ្នាំកន្លងមកនេះ។

ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងក្ដីរីករាយ និងស្នើឲ្យជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ថាមពល ជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម