Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងចំនួនអគារលំនៅដ្ឋានដែល តួកគី ត្រូវសាងសង់ឡើងវិញក្នុងតំបន់​រញ្ជួយដី

បានផុស

នៅ

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយថា អាជ្ញាធរនឹងចាប់ផ្តើមសាងសង់អគារលំនៅដ្ឋានចំនួន ៣ ម៉ឺនខ្នងនៅក្នុងតំបន់រងគ្រោះដោយការរញ្ជួយដី ដែលនៅឆ្ងាយពីខ្សែបន្ទាត់រំញ័រនាខែមីនាខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធានាធិបតីបន្ត​ថា​ “​យើង​នឹង​ចាប់ផ្តើម​ការងារ​សាងសង់​ភ្លាមៗ ​នៅ​កន្លែង​ណា​ដែល​ការ​វាយ​តម្លៃនៃ​ការ​ខូចខាត​ត្រូវ​បាន​បញ្ចប់​ ដូច្នេះចាប់ពី​ដើមខែ​មីនា​នេះ​ទៅ យើង​នឹងធ្វើការ​សាងសង់​អគារ​លំនៅដ្ឋាន​ចំនួន ៣ ម៉ឺនខ្នង​ភ្លាមៗ​” ។

លោក Erdogan បាននិយាយថា ៩៨ ភាគរយនៃអគារដែលបានដួលរលំ ដោយសារមហន្តរាយរញ្ជួយដីនាពេលថ្មីៗនេះ ត្រូវបានសាងសង់ឡើង នៅមុនឆ្នាំ ១៩៩៩ ។

លោកបញ្ជាក់ថា គោលដៅរបស់យើងសម្រាប់ការសាងសង់ គឺនឹងប្រើរយៈពេល ១ ឆ្នាំដើម្បីឲ្យអគារសំណង់នោះមានគុណភាពខ្ពស់ និងមានសុវត្ថិភាព ជាពិសេសនឹងអាចដោះស្រាយបញ្ហាផ្សេងៗនៅក្នុងតំបន់រញ្ជួយដីទាំងមូល ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ចំនួនអ្នកស្លាប់ ដោយសារការរញ្ជួយដីនៅភាគអាគ្នេយ៍នៃប្រទេសតួកគី បានកើនឡើងដល់ជាង ៣៥,៤០០ នាក់ហើយ ដែលធ្វើឲ្យវាក្លាយជាគ្រោះមហន្តរាយបំផ្លិចបំផ្លាញបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ប្រធានាធិបតី តួកគី តម្រូវឲ្យអនុវត្តច្បាប់សាងសង់ កាន់តែតឹងរ៉ឹងទូទាំងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ នាទី មុន

ក្រុមហ៊ុន Amru Rice ចាប់ដៃជាមួយក្រុមហ៊ុនអាមេរិក លើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ

ព័ត៌មានជាតិ១៣ នាទី មុន

រយៈពេល ៣ ថ្ងៃ ក្រសួង​បរិស្ថាន​រៀបចំ​សិក្ខា​សាលា​តម្រង់​ទិស​ ការ​សរសេរ​ព័ត៌មាន​ពី​ការ​ប្រែប្រួល​អាកាសធាតុ​​ដល់​ក្រុម​អ្នក​សារព័ត៌មាន

ជីវិតកម្សាន្ដ១៦ នាទី មុន

​ភ្លេចៗខ្លួន កូនស្រីច្បងតារាថៃ Gubgib  ធំពេញវ័យ ដើរតាមគន្លងតាមឪពុកយ៉ាងស្ទាតជំនាញ

ជីវិតកម្សាន្ដ២៤ នាទី មុន

មកស្គាល់ព្រឹទ្ធាចារ្យ ស៊ិប សារិន អ្នកជំនាញបញ្ចូលសំឡេងនិងសូរសព្ទភាពយន្តជំនាន់ដំបូងនៃកម្ពុជា

ព័ត៌មានជាតិ២៨ នាទី មុន

ក្រសួងអប់រំ គ្រោងចំណាយថវិកាជាង៦លានដុល្លារសម្រាប់ដំណើរការប្រឡងបាក់ឌុបនៅឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២១ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម