KPT+
ប្រមូលម៉ាកកាបូបយួរដៃប្រណីតៗលើលោកទាំង១០ មានខ្លះថ្លៃរាប់លានដុល្លារ
ស្ត្រីជាច្រើនសុបិន្តចង់ក្លាយជាម្ចាស់កាបូប ដែលជាម៉ាកពេញនិយមបំផុត ប៉ុន្តេលើកតែស្រ្តីអ្នកមានទ្រព្យធនប៉ុណ្ណោះ ដែលមានសំណាងគ្រប់គ្រាន់អាចក្លាយជាម្ចាស់របស់យីហោប្រណីតៗទាំងនោះ។ តោះ! មកស្គាល់ម៉ាកយីហោកាបូបយួរដៃកំពូលៗលើលោកជាមួយ KPT Plus ដែលក្រុមស្ត្រីហាយសូនិយមបំផុត៖
១. Chanel
ម៉ាក Chanel ជាម៉ូឌែលកាបូបយួរដៃដែលរចនាថ្លៃបំផុត ល្អបំផុត និងលក់ដាច់បំផុតផងដែរ! យីហោនេះត្រូវបានតារាល្បីៗច្រើនរូប ប្រើនៅក្នុងព្រឹត្តិការណ៍ភាពយន្តអូស្ការជារៀងរាល់ឆ្នាំ។
យីហោ Chanel បានបើកដំណើរការនៅឆ្នាំ ១៩០៩ ហើយបន្តរីកធំឡើងរហូតដល់បច្ចុប្បន្ន និងត្រូវបានរាប់បញ្ចូលក្នុងចំណោមម៉ាកល្បីៗទាំង ១០ នៅលើពិភពលោក។
២. Fendi
ម៉ាក Fendi ជាម៉ូឌែលដ៏ប្រណីតរបស់អ៊ីតាលីដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩២៥ ហើយត្រូវបានគេស្គាល់ថា ជាម៉ាកកាបូបស្ពាយល្អបំផុត។ កាបូបដៃទាន់សម័យរបស់ Fendi ត្រូវបានផលិតពីស្បែកចៀមពណ៌ស និងស្បែកក្រពើខ្មៅ ដែលកាបូបមួយមានតម្លៃប្រហែល ២៨.០០០ ដុល្លារ។ កាបូបដ៏ទាន់សម័យឆើតឆាយ និងល្អឥតខ្ចោះនេះ សក្ដិសមប្រើទាំងពេលថ្ងៃនិងកម្មនវិធិពេលយប់។
៣. Hermes
កាបូប Matte Crocodile Biking ជាឈ្មោះដែលដាក់តាមតារាសម្តែងនិងចម្រៀង Jane Birking ។ វាជាម៉ូឌែលថ្លៃបំផុតនៃម៉ាក Hermes ដែលមានតម្លៃ ១២ ម៉ឺនដុល្លារ។
កាបូបនេះបានក្លាយជានិមិត្តរូបនៃទ្រព្យសម្បត្តិនិងឋានៈ ខណៈដែលតម្លៃរបស់វាត្រូវបានកំណត់ជាជួរប្រាំតួលេខឡើង។ ក្រៅពីត្រូវបានធ្វើពីស្បែកក្រពើ កាបូបនេះត្រូវបានតុបតែងជាមួយក្រវិលពេជ្រដែលមានត្បូងពេជ្រ ១០ ការ៉ាត់ដាក់លើគែមធ្វើពីមាសពណ៌ស។
៤. Hilde Palladino
កាបូប Gadino នៃម៉ាក Hilde Palladino ត្រូវបានធ្វើពីស្បែកក្រពើពណ៌ស មានពេជ្រចំនួន ៣៩ គ្រាប់ដែលដាក់នៅលើកំណាត់ធ្វើពីមាសសុទ្ធ។ ម៉ូដនេះត្រូវបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០១ ជាមួយអ្នករចនាម៉ូដនាង Hilde Palladino។ ម្ចាស់យីហោនេះ បានធ្វើការប្រកួតប្រជែងជាមួយម៉ាកប្រណីតៗដទៃទៀត រហូតក្លាយជាម៉ូឌែលកំពូលៗមួយក្នុងចំណោមកាបូបយួរដៃថ្លៃលើលោក។
៥. Lana Marks
Lana Marks ត្រូវបានរចនាពីស្បែកក្រពើខ្មៅ និងស្បែកបង្គួយ។ នាយកប្រតិបត្តិក្រុមហ៊ុន Lana Marks បានរចនាម៉ូដនេះប្រហែលជា ១៥០ ប្រភេទក្នុងចំនួន ១០០ ពណ៌ផ្សេងគ្នា។ ម៉ាកនេះផលិតជាពិសេសផងដែរសម្រាប់តារាល្បីៗ ដែលចូលចិត្តដេញម៉ូដថ្មីៗទាន់សម័យមុនគេ។
តារាល្បីៗជាច្រើនរូបដូចជា Angelina Jolie, Jennifer Anniston, និង Paris Hilton, ក៏ជាអតិថិជនរបស់ Lana Marks ដែលប្រើកាបូបមានតម្លៃថ្លៃៗមួយចំនួននៃម៉ាកនេះ។
៦. Louis Vuitton-LV
LV ជាម៉ាកកាបូបមួយដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក។ យីហោ LV ជានិមិត្តរូបនៃក្រុមអភិជន និងភាពឆើតឆាយអស់រយៈពេលរាប់សតវត្សរ៍មកហើយ។
យីហោកាបូបយួរដៃលំដាប់ខ្ពស់នេះ តែងតែត្រូវបានគេមើលឃើញឈាមមុខគេជានិច្ចទាំងគុណភាព និងតម្លៃ។ កាបូបទឹកភ្លៀងដែលមានឈ្មោះថា Raindrop Besace របស់យីហោនេះមានតំលៃជិត ២០០០ ដុល្លារ។ ចំណែកកាបូបស្ពាយដែលមានខ្សែទូរស័ព្ទជាច្រើនមានតម្លៃរហូតដល់ ២៦ ០០០ ដុល្លារឯណោះ។
៧. Marc Jacobs
យីហោ Marc Jacobs ត្រូវបានបង្កើតឡើងដោយភាពល្បីល្បាញ និងផ្តាច់មុខនូវកាបូបយួរដៃស្បែកក្រពើ Carolyn តម្លៃ ៥ ម៉ឺនដុល្លារ។ កាបូប Carolyn ត្រូវផលិតឡើងជាមួយនឹងស្បែកក្រពើពណ៌ស្វាយ ដ៏ពេញនិយមបំផុត ដែលធ្វើឲ្យអតិថិជនមិនហ៊ានខកខានក្នុងបញ្ជាទិញឡើយ។
ក្រោយចាកចេញពីក្រុមហ៊ុន Louis Vuitton លោក Marc Jacobs ចាប់ផ្តើមគ្រឿងបន្លាស់ម៉ូដដោយខ្លួនឯង ហើយបានក្លាយទៅជាអ្នករចនាម៉ូដទាន់សម័យបំផុតមួយនៅលើពិភពលោក។ អាជីវកម្មរបស់បុរសរូបនេះមានហាងចំនួន ២០០ ហាងលក់រាយ និងមាននៅ ៨០ ប្រទេសទូទាំងពិភពលោក។
៨. Mouawad
កាបូបស្រ្តី Mouawad ធ្វើពីមាស ១៨ ការ៉ាត់ស្រោប និងព័ទ្ធជុំវិញដោយពេជ្រជាង ៤ ៥០០គ្រាប់ ស្ថិតនៅលំដាប់ទី ២ នៃកាបូបថ្លៃបំផុតលើលោក។ កាបូបយួរដៃដែលថ្លៃបំផុតនៃយីហោនេះ ចំណាយប្រាក់អស់ ៣.៨ លានដុល្លារក្នុងការផលិត។ ម៉ូឌែល 1001 Nights Diamond Purse របស់ Mouawad ត្រូវបានរចនាសម្រាប់ពិធីជប់លៀង ដែលមានរូបរាងខាងក្រៅប្រកបដោយផាសុកភាព ហើយវាត្រូវបានក្លាយជាតំណាងនូវភាពពេញនិយមបំផុតនៃយីហោនេះ។
៩. Prada
Prada មិនមែនជាឈ្មោះថ្មីទេ នៅពេលយើងនិយាយអំពីស្លាកយីហោថ្លៃៗ និងប្រណីតៗ។ យីហោអ៊ីតាលីនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩១៣។ កាបូបដៃរបស់ម៉ាកនេះត្រូវបានគេចាត់ទុកថាជាម៉ូតដ៏ទំនើបបំផុត វាក៏បានផលិតនូវផលិតផលជាច្រើនប្រភេទរួមមានសម្លៀកបំពាក់ គ្រឿងអលង្ការ ទឹកអប់ ស្បែកជើង និងនាឡិកាផងដែរ។
១០. Judith Leiber
Judith Leiber ជាយីហោថ្លៃមួយផ្សេងទៀតនៅក្នុងពិភពកាបូបយួរដៃ។ អ្នករចនាម៉ាកនេះមកពីប្រទេសហុងគ្រី ដោយបានចាប់ផ្តើមក្រុមហ៊ុននៅឆ្នាំ ១៩៦៣ ។ ម៉ាកនេះមានភាពល្បីល្បាញក្នុងការបង្កើតកាបូបដែលតុបតែងដោយគ្រាប់គ្រីស្តាល់និងត្បូង។
កាបូប Precious Rose គឺជាការច្នៃប្រឌិតដ៏ប្រណីតបំផុត ដែលត្រូវបានផលិតឡើងជាមួយនឹងគ្រឿងអលង្ការចំនួន ៤២ ការ៉ាត់ រួមបញ្ចូលទាំងពេជ្រ ត្បូងមរកត និងត្បូងកណ្តៀង។ ម៉ូឌែលនេះដ៏ប្រណីតមួយឈុតនេះមានតម្លៃជាង ៩ ម៉ឺនដុល្លារ ឯណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ នាឡិកាដៃម៉ាក Rolex ប្រណីតៗទាំង ១១ សម្រាប់ស្ត្រីសម័យថ្មី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ