Connect with us

សុខភាព

ប្រុសៗញ៉ាំអាហារទាំងនេះច្រើន អាចប៉ះពាល់ អរម៉ូនភេទ

បានផុស

នៅ

តេស្ដូសេ្ដរ៉ូនគឺជាអ័រម៉ូនមួយប្រភេទជួយឲ្យបុរសៗមានភាពរឹងមាំ ទាំងសុខភាពរាងកាយ និង សុខភាពផ្លូវភេទ មិនត្រឹមតែប៉ុណ្ណោះក៏មានមុខងារជួយដល់ដំណើរផលិតមេជីវិឈ្មោលកាន់តែល្អប្រសើរផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅ បុរសៗអាចថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូន ពេលឈានចូលដល់វ័យ៤៥ឆ្នាំឡើងទៅ ប៉ុន្ដែករណីខ្លះក៏អាចថយចុះលឿនជាងនេះបានដែរ គឺ​អាច​នៅ​ខ្ទង់វ័យ៣០ឆ្នាំ នោះក៏ដោយសារទម្លាប់រស់នៅ និងការគ្រប់គ្រងរបបអាហារមិនបានល្អ។

របបអាហារខាងក្រោមនេះធ្វើឲ្យប៉ះពាល់ដល់អ័រម៉ូនភេទ​របស់​បុរស៖

១.សណ្ដែកសៀង

សណ្ដែកសៀង ឬផលិតផលផលិតចេញពីសណ្ដែកសៀង គឺជាអាហារដែលប៉ះពាល់ដល់ដំណើរការផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូន ដែលបុរសៗមិនគួរញ៉ាំជាប្រចាំឡើយ ព្រោះសណ្ដែកសៀងមានផ្ទុកសារសារធាតុ ម្យ៉ាងឈ្មោះថា Isoflavones។

Isoflavones សារធាតុម្យ៉ាងនៅពេលចូលក្នុងរាងកាយវានឹងបំប្លែងខ្លួនទៅជា Phytoestrogens ជាសារធាតុដែលអាចរំខានដល់ដំណើរការផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូន។ សណ្ដែកសៀង ១ពែងមានផ្ទុក Isoflavones ចំនួន ៦ក្រាម។

២.គ្រឿងស្រវឹង

គ្រឿងស្រវឹងអាចប៉ះពាល់ដល់សុខភាពយើងច្រើន ក្នុងនោះក៏ប៉ះពាល់ដល់ដំណើរការផលិតអ័រម៉ូនភេទបុរសផងដែរ។ តាមការសិក្សាបានបង្ហាញថា បុរសៗដែលចូលចិត្ដផឹកគ្រឿងស្រវឹងលើសពី៣ដងក្នុងមួយសប្ដាហ៍ ប្រឈមការថយចុះអ័រម៉ូន តេស្ដូស្ដេរ៉ូន ៣៥% បើធៀបជាមួយអ្នកមិនបានផឹកគ្រឿងស្រវឹង។

៣.អាហារកែរច្នៃ

អាហារកែរច្នៃដែលសម្បូរទៅដោយពពួកកាបូអ៊ីដ្រាត និងពពួកខ្លាញ់អាក្រក់ បង្កផលប៉ះពាល់ទៅលើការផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូន។

លោក សាស្ដ្រាចារ្យ Kelton Tremellen ផ្នែកវេជ្ជសាស្រ្ដ នៃសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ដ្រាលីមានប្រសាសន៍ថា ការញ៉ាំអាហារដែលសម្បូរខ្លាញ់ និង កាបូអ៊ីដ្រាត គឺងាយប្រឈមធាត់លើសទម្ងន់ ហើយអត្រានៃអ្នកលើសទម្ងន់អាចប្រឈមនឹង​ការ​ថយចុះការផលិតអ័រមូនតេស្ដូស្ដេរ៉ូនដល់ទៅ ២៥%។

ជាមួយគ្នានោះដែរពពួកភេសជ្ជៈផ្អែមៗ អាហារផ្អែមៗ ក៏ជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់ដំណើរការផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូនដែរ។

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖៣ ចំណុចធំៗមិនគួរនិយាយទៅកាន់ស្ត្រីកូនខ្ចី

ចុចអាន៖មកយល់ដឹងកាន់តែច្បាស់ពីមុនអរម៉ូន និងវិធីទប់ទល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម