Connect with us

ព័ត៌មានជាតិ

មកស្គាល់ឥស្សរជនស្ត្រី ៩រូបដែលកំពុងធ្វើជារដ្ឋលេខាធិការក្រសួងកិច្ចការនារី

បានផុស

នៅ

ក្រសួងកិច្ចការនារី គឺជាសេនាធិការរបស់រាជរដ្ឋាភិបាលសម្រាប់កិច្ចការលើក​កម្ពស់​​​​​​ស្ថានភាពស្ត្រី​​ ដឹកនាំ សម្របសម្រួល និងជំរុញកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ដើម្បីសមភាពយេនឌ័រ ការបង្កើនភាពអង់អាចក្លាហាន និងភាពជាអ្នកដឹកនាំដល់ ស្រ្តីកម្ពុជា។ បច្ចុប្បន្ននេះ ក្រសួងកិច្ចការនារី មានលោកស្រី អ៊ឹង កន្ថាផាវី ជារដ្ឋមន្ត្រី ដែលលោកស្រីបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីនេះ ចាប់តាំងពីឆ្នាំ២០០៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជារដ្ឋមន្ត្រីនៃក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានចូលរួមបំពេញតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់​សមភាព​យេនឌ័រ និងការបញ្ជ្រាបយេនឌ័រទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាការលើកកម្ពស់​សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។ ក្នុងនោះ ដើម្បីធានាបានប្រសិទ្ធភាពការងារ លោកស្រីរដ្ឋមន្ត្រី ក៏បានបែងចែកភារកិច្ចនៃការទទួលខុសត្រូវចំពោះកិច្ចការផ្សេងៗដល់បណ្ដារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្នុងនាមជាជំនួយការជួយដល់រដ្ឋមន្ត្រី។ រដ្ឋលេខាធិការដែលមានភារកិច្ចទទួលបន្ទុក រួមមាន៖

១/ លោកស្រី ខេង សំវ៉ាដា ជារដ្ឋលេខាធិការប្រចាំការ ទទួលបន្ទុកលើការងារហិរញ្ញវត្ថុ និងសហប្រតិបត្តិការអន្តរជាតិ។

២/ លោកស្រី ឃឹម ចំរើន ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងាររដ្ឋបាល បុគ្គលិក និងការងារសីលធម៌ តម្លៃស្ត្រី និងគ្រួសារខ្មែរ។  

៣/ លោកស្រី ច័ន្ទ សូរីយ៍ ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារសេដ្ឋកិច្ច និងផែនការ។

៤/ លោកស្រី អ៊ឹម ស៊ីថែ ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារអប់រំ ការងារមនុស្សចាស់ និងកុមារ។

៥/ លោកស្រី គឹម ស៊ីផាត់ ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារបញ្ជ្រាបយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ត្រី។

៦/ លោកស្រី សាន្ត អរុណ ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារសុខភាពស្ត្រី និងកុមារ។

៧/ លោកស្រី ស៊ីវណ្ណ បុទុម ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារបរិស្ថាន បម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។

៨/ លោស្រី ហ៊ូ សាមិត្ត ជារដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការផ្លូវច្បាប់ ទេសន្តប្រវេសន៍ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

៩/ លោកស្រី ម៉ាន ចិន្តា ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារព័ត៌មាន និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។

បន្ថែមពីនេះ ក្រសួងកិច្ចការនារី ក៏នៅមានឥស្សរជនជាអនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលសុទ្ធ សឹងជាប្រតិបត្តិករដ៏សំខាន់ ក្នុងការចូលរួមទទួលខុសត្រូវក្នុងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការអនុវត្ត​គោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ដើម្បីសំដៅធ្វើឲ្យសម្រេចបាននូវសមភាពយេនឌ័រនៅកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទីutes មុន

ដក​បម្រាម​ភ្លាម Angelababy វិលមកអាជីពភ្លែតក៏ត្រូវ​​គេ​រិះគន់​ថា សម្ដែងអន់បំផុត

ព័ត៌មានជាតិ១៣ នាទីutes មុន

កុមារជាង៣លាននាក់ទទួលបាន​ការគាំទ្រពីគម្រោង២ឆ្នាំរបស់អង្គការទស្សនៈពិភពលោក

ព័ត៌មានជាតិ១៥ នាទីutes មុន

ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយសមាជិក ​​RCEP សម្រេចទឹកប្រាក់ជាង​ ៣៤​ពាន់លានដុល្លារក្នុងឆ្នាំ២០២៤

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ គំរាមដាក់ពន្ធលើសហភាពអឺរ៉ុប និងចិន​ជាថ្មី ខណៈម៉ិកស៊ិក និងកាណាដា ត្រៀមចាត់វិធានការឆ្លើយតប

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

សន្តិសុខសង្គម២៤ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

សន្តិសុខសង្គម៤ ម៉ោង មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម