ជីវិតកម្សាន្ដ
Rihanna ទម្លាយរូបភាពគ្រួសារលើកដំបូង
តារាចម្រៀង Rihanna បានបញ្ចេញរូបភាពកូនប្រុសដំបូងរបស់នាងនៅក្នុងទស្សនាវដ្តី Vogue ជុំគ្រួសារ ដែលមានឪពុកម្ដាយ និងកូនដើរលេងតាមឆ្នេរសមុទ្រយ៉ាងកក់ក្ដៅបំផុតមិនធ្លាបឃើញពីមុនមក។

តាមរយៈទស្សនាវដ្តី Vogue តារាចម្រៀងប៉ុបរូបនេះបានកាន់ដៃតារារ៉េប A$AP Rocky ស្របពេលដែលស្វាមីរបស់នាងពរកូនប្រុសដំបូងព្រមទាំងថើបថ្ពាល់កូនយ៉ាងកក់ក្ដៅបំផុតមិនធ្លាប់មាននៅលើឆ្នេរខ្សាច់មួយកន្លែង។ លើសពីនេះ Rihanna ក៏បានបីកូនថតម៉ូដែលយ៉ាងជឿជាក់បន្ថែមទៀត ក្រៅពីរូបថតលើឆ្នេរខ្សាច់ដែលអ្នកទាំងបីថតជុំគ្នា។

ដោយឡែកនៅក្នុងបទសម្ភាសន៍មួយចំនួននៅក្នុងទស្សនាវដ្តីដដែល Rihanna បានបង្ហាញផែនការសម្រាប់អាល់ប៊ុមថ្មីនៅឆ្នាំនេះ។ ដោយសារតែនាងចូលចិត្តដាក់សម្ពាធលើខ្លួនឯង ទើបមើលឃើញថា ANTI ជាអាល់ប៊ុមដ៏ល្អបំផុតរបស់នាង ហើយប្រសិនបើបទចម្រៀងថ្មីនេះមិនល្អនោះ នាងមិនចង់បញ្ចេញវាឡើយ ខណៈនាងបានត្រៀមខ្លួនជាស្រេចដើម្បីត្រឡប់មកកាន់អាជីពនេះឲ្យកាន់តែអស្ចារ្យជាងមុនថែមទៀត។

សូមរម្លឹកដែរថាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកគាំទ្រជុំវិញពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាចម្រៀង Rihanna បានបង្ហាញខ្លួនក្នុងកម្មវិធី Super Bowl លើកទី ៥៧ ដោយនាងប្រកាសដំណឹងល្អថា មានផ្ទៃពោះលើកទី២ជាមួយស្វាមីតារារ៉េប A$AP Rocky ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Rihanna ប្រកាសពរពោះកូនទីពីរទាំងកូនដំបូងមិនទាន់ចេញនិយាយផង

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?